|
១= នីតិវិធីការរំលោភច្បាប់ ប្រសិនបើកីឡាករដែលបានទាត់ចេញពីផ្ទៃទីយ៉ាងត្រឹមត្រូវមានចេតនាលេងបាល់បន្ដទៀត នៅពេលបាល់បានចេញពីផ្ទៃប៉េណាល់ទីមុនកីឡាករដទៃផ្សេងទៀតបានប៉ះបាល់នោះ គាត់ត្រូវបានពិន័យដោយឲ្យក្រុមគូប្រកួតទាត់ពិន័យមិនចំពោះចេញពីទីតាំងដែលការប៉ះបាល់លើកទី ២ បានកើតឡើង (មើលច្បាប់ទី ១៣-ជំហរនៃការទាត់ពិន័យ) ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើកីឡាករនោះប៉ះបាល់ដោយដៃគាត់ត្រូវបានពិន័យដោយការទាត់ពិន័យចំពោះហើយត្រូវដាក់ទណ្ឌកម្មប្រសិនបើចាំបាច់។ ប្រសិនបើគូប្រកួតចូលទៅក្នុងផ្ទៃប៉េណាល់ទីមុនបាល់ស្ថិតនៅក្នុងល្បែង និង ត្រូវបានរំលោភច្បាប់ដោយអ្នកការពារ ការទាត់ចេញពីផ្ទៃទីត្រូវបានទាត់សាជាថ្មី និង អ្នកការពារអាចត្រូវបានព្រមាន ឬ ក៏ត្រូវបណ្ដេញចេញអាស្រ័យទៅតាមស្ថានភាពនៃការរំលោភនោះ ៕ |
|
|
១= នីតិវិធីការរំលោភច្បាប់ អាជ្ញាកណ្ដាលត្រូវបានចងចាំថាគូប្រកួតអាចស្ថិតនៅមិនជិតជាង ២ ម៉ែត្រពីចំណុចដែលត្រូវបានអនុវត្តន៍ ។ បើចាត់ថាចាំបាច់ អាជ្ញាកណ្ដាលគួរទូន្មានកីឡាករឈរនៅក្នុងចម្ងាយនេះមុនការបោះបាល់ចូលទីលាន និង ព្រមានកីឡាករនោះប្រសិនបើក្រោយមកគាត់មិនថយក្រោយទៅនៅចម្ងាយត្រឹមត្រូវនោះ ។ ល្បែងត្រូវបានផ្ដើមលេងបន្តដោយការបោះបាល់ចូលទីលាន ។ ប្រសិនបើកីឡាករណាមួយខណៈដែលបោះបាល់ចូលទីលានយ៉ាងត្រឹមត្រូវមានចេតនាបោះបាល់សំដៅទៅគូប្រកួតក្នុងបំណងលេងបាល់ម្ដងទៀត ប៉ុន្តែមិនបានលេងក្នុងរបៀបធ្វេសប្រហែស ឬ គ្មានទាំងការគិត ឬ គ្មានទាំងការប្រើកម្លាំងហួសកម្រិតអាជ្ញាកណ្ដាលត្រូវតែអនុញ្ញាតឲ្យល្បែងលេងបន្ត ។ ប្រសិនបើការបោះបាល់ចូលទីលានបានបោះចូលទៅក្នុងទីគូប្រកួតដោយត្រង់នោះអាជ្ញាកណ្ដាលត្រូវឲ្យទាត់ចេញពីផ្ទៃទីត្រឡប់វិញ ។ ប្រសិនបើការបោះបាល់ចូលទីលានបានបោះចូលទៅក្នុងទីខ្លួនឯងដោយត្រង់នោះអាជ្ញាកណ្ដាលត្រូវឲ្យទាត់បាល់ចេញពីជ្រុង ។ ប្រសិនបើបាល់បានប៉ះដីមុនចូលទីលាន ការបោះត្រូវបោះជាថ្មីម្ដងទៀតដោយក្រុមដដែលឲ្យតែថា ការបោះនោះបានត្រឹមត្រូវតាមនីតិវិធី ។ ប្រសិនបើការបោះនោះមិនបានត្រឹមត្រូវតាមនីតិវិធីទេនោះការបោះត្រូវបានបោះសាជាថ្មីដោយក្រុមគូប្រកួតវិញម្ដង ៕ |
|
១= នីតិវិធី ការបញ្ឆោតក្នុងការរត់ទៅទាត់ប៉េណាល់ទី ដើម្បីបញ្ឆោតគូប្រកួត គឺត្រូវបានអនុញ្ញាតព្រោះវាជាផ្នែកមួយនៃបាល់ទាត់ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយប្រសិនបើកីឡាករបានបញ្ចប់ការរត់របស់គាត់ (ដល់បាល់) ហើយបានបញ្ឆោតទាត់បាល់ត្រូវបានចាត់ទុកថាជាការរំលោភច្បាប់ទី ១៤ កីឡាករនោះត្រូវបានព្រមានពីបទមានអកប្បកិរិយាមិនមែនជាអ្នកកីឡា ។ ២= ការរៀបចំដើម្បីទាត់ប៉េណាល់ទី អាជ្ញាកណ្ដាលត្រូវបញ្ជាក់នូវអ្វីមួយដែលគេត្រូវការមុនការទាត់ប៉េណាល់ទីត្រូវបានអនុវត្តន៍មានដូចតទៅ: = អ្នកទាត់ត្រូវបានស្គាល់ពីអត្តសញ្ញាណច្បាស់លាស់ = បាល់ត្រូវបានដាក់នៅចំលើចំណុចប៉េណាល់ទី = អ្នកចាំទីត្រូវស្ថិតនៅលើខ្សែបន្ទាត់ទីចន្លោះបង្គោលទីទាំង ២ និងបែរមុខទៅរកអ្នកទាត់ = អ្នករួមក្រុមជាមួយអ្នកទាត់ និង អ្នកចាំទីត្រូវ ស្ថិតនៅខាងក្រៅផ្ទៃប៉េណាល់ទី ស្ថិតនៅខាងក្រៅដំបូលទូក ស្ថិតនៅខាងក្រោយបាល់ ៕ |
|
|
១= នីតិវិធី បាល់ស្ថិតនៅក្នុងល្បែងនៅពេលត្រូវបានទាត់ និងមានចលនា ការទាត់ពិន័យអាចត្រូវបានទាត់ដោយជើងមួយ ឬ ក៏ជើងទាំង ២ ដែលជួនគ្នា ។ ការបញ្ឆោតក្នុងការទាត់ពិន័យ ធ្វើឲ្យគូប្រកួតភាន់ច្រឡំត្រូវបានអនុញ្ញាតព្រោះក៏ជាផ្នែកមួយនៃ បាល់ទាត់ដែរ ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើក្នុងគំនិតអាជ្ញាកណ្ដាលយល់ឃើញថាការបញ្ឆោត នេះត្រូវបានចាត់ទុកថាជាអំពើមួយនៃការមានអកប្បកិរិយាមិនមែនជា អ្នកកីឡានោះ កីឡាករនោះត្រូវបានព្រមាន ។ ប្រសិនបើកីឡាករណាមួយក្នុងខណៈទាត់បាល់ពិន័យបានត្រឹមត្រូវមានចេតនា ទាត់បាល់សំដៅគូប្រកួតក្នុងបំណងលេងបាល់ម្ដងទៀត ប៉ុន្ដែមិនបានលេងក្នុងរបៀបធ្វេសប្រហែស ឬ គ្មានទាំងការគិត ឬគ្មានទាំងការប្រើកម្លាំងហួសកម្រិតអាជ្ញាកណ្ដាលអនុញ្ញាតឲ្យល្បែង លេងបន្ត ។ ការទាត់ពិន័យមិនចំពោះគួរត្រូវបានទាត់សាជាថ្មីប្រសិនបើ អាជ្ញាកណ្ដាលភ្លេចលើកដៃរបស់គាត់បង្ហាញ បញ្ជាក់ថាជាការទាត់ពិន័យមិនចំពោះ ឬ ជាការទាត់ពិន័យចំពោះត្រង់ទៅទីនោះ ។ ការទាត់ពិន័យមិនចំពោះលើកដំបូងមិនបានចាត់ទុកថាជាមោឃៈដោយការយល់ ខុសរបស់អាជ្ញាកណ្ដាលទេ។ ២= ចម្ងាយ ប្រសិនបើកីឡាករណាមួយសម្រេចទាត់បាល់ពិន័យរហ័សពេក និងគូប្រកួតដែលស្ថិតនៅចម្ងាយតិចជាង ៩,១៥ម៉ែត្រពីបាល់អាជ្ញាកណ្ដាលត្រូវអនុញ្ញាតឲ្យល្បែងលេងបន្ត ។ ប្រសិនបើកីឡាករណាមួយសម្រេចទាត់បាល់ពិន័យរហ័សពេក និងគូប្រកួតដែលស្ថិតនៅជិតបាល់ចេតនាបង្ការការទាត់របស់គាត់ អាជ្ញាកណ្ដាលត្រូវព្រមានកីឡាករនោះពីបទ ពន្យាការផ្ដើមលេងបន្តជាថ្មីនៃល្បែង ។ កាលណាមានការទាត់បាល់ពិន័យត្រូវបានអនុវត្តន៍ដោយក្រុមការពារចេញពី ខាងក្នុងផ្ទៃប៉េណាល់ទីរបស់ពួកគេ ប្រសិនបើមានម្នាក់ ឬ ច្រើននាក់នៃគូប្រកួតនៅខាងក្នុងផ្ទៃប៉េណាល់ទីនោះដោយហេតុថា អ្នកការពារសម្រេចទាត់ពិន័យនោះរហ័សពេក និង គូប្រកួតមិនមានពេលចេញពីផ្ទៃនោះអាជ្ញាកណ្ដាលត្រូវអនុញ្ញាតឲ្យល្បែង លេងបន្ត ៕
|
|
១= អ្វីដែលតម្រូវឲ្យមានជាមូលដ្ឋានចំពោះកំហុសមួយ លក្ខខ័ណ្ឌជាបន្តបន្ទាប់អាចជួបចំពោះការរំលោភត្រូវបានចាត់ទុកថាជាកំហុសមួយ = វាត្រូវតែប្រព្រឹត្តិដោយកីឡាករណាមួយ = វាត្រូវតែកើតឡើងនៅក្នុងទីលាន = វាត្រូវតែកើតឡើងក្នុងខណៈបាល់ស្ថិតនៅក្នុងល្បែង ប្រសិនបើអាជ្ញាកណ្ដាលបញ្ឈប់ល្បែងដោយការរំលោភបំពានមួយបាន ប្រព្រឹត្តិខាងក្រៅទីលាន (នៅពេលបាល់ស្ថិតនៅក្នុងល្បែង) ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយការទម្លាក់បាល់នៅទីតាំងដែល បាល់បានត្រូវបញ្ឈប់ ។ ក្នុងករណីល្បែងបានត្រូវបញ្ឈប់ក្នុងផ្ទៃក្រឡាទីអាជ្ញាកណ្ដាលទម្លាក់ បាល់នៅលើខ្សែបន្ទាត់ផ្ទៃក្រឡាទី ស្រប នឹង ខ្សែបន្ទាត់ទីនៅចំណុចដែលជិតបំផុតទៅនឹងកន្លែងដែលបាល់បានស្ថិតនៅ នាពេលល្បែងបានត្រូវបញ្ឈប់ ។ ២= ធ្វេសប្រហែស ឥតបើគិត-ប្រើកម្លាំងហួសប្រមាណ “ធ្វេសប្រហែស” គឺកីឡាករនោះត្រូវបានបង្ហាញពីកង្វះការប្រុងប្រយ័ត្ន ឬ កង្វះការពិនិត្យពិច្ច័យ (ខ្វះការពិចារណា) នៅពេលធ្វើការដណ្ដើមប្រជែង ឬ ក៏ប្រព្រឹត្តិសកម្មភាពក្មានការប្រុងប្រយ័ត្នជាមុន ។ = ត្រូវបានទទួលការដាក់ពិន័យទណ្ឌកម្ម ប្រសិនបើកំហុសត្រូវបានវិនិច្ឆ័យថាជាការធ្វេសប្រហែសនោះ ។ “ឥតបើគិត” គឺកីឡាករនោះបានប្រព្រឹត្តិសកម្មភាពមើលស្រាលនៃគ្រោះថ្នាក់ ឬ ផលវិបាកទាំងឡាយចំពោះគូប្រកួតរបស់គាត់ ។ = កីឡាករណាមួយដែលលេងក្នុងរបៀបឥតបើគិតត្រូវតែបានព្រមាន ។ “ការប្រើកម្លាំងហួសប្រមាណ (លេងកម្លាំងបាយ)” គឺកីឡាករនោះបានប្រើប្រាស់កម្លាំងពីចម្ងាយហួសកម្រិតពីការចាំបាច់ និង ស្ថិតនៅក្នុងគ្រោះថ្នាក់នៃការធ្វើឲ្យរបួសដែលគូប្រកួតរបស់គាត់ ។ = កីឡាករណាមួយដែលប្រើកម្លាំងហួសប្រមាណត្រូវតែបានបណ្ដេញចេញ ។ ៣= ការបុកគូប្រកួត សកម្មភាពនៃការបុកគឺជាការប្រជែងដណ្ដើមមួយចំពោះគម្លាតចន្លោះ ការប្រើប្រាស់កម្លាំងកាយទាក់ទងទៅនឹងចម្ងាយនៃការលេងបាល់ដោយគ្មាន ការប្រើដៃ ឬ កែងដៃ បុកគូប្រកួត គឺ ជាការរំលោភមួយ = ក្នុងរបៀបមួយធ្វេសប្រហែស = ក្នុងរបៀបមួយឥតបើគិត = ការប្រើកម្លាំងហួសប្រមាណ ៤= ការទាញគូប្រកួត ការទាញគូប្រកួតរួមបញ្ចូលនូវសកម្មភាពនៃការបង្ការគាត់ចេញពីការធ្វើចលនាទៅមុខ ឬ ជុំវិញការប្រើដៃ ឬ ដងខ្លួន ។ អាជ្ញាកណ្ដាលទាំងអស់ត្រូវបានចងចាំដើម្បីធ្វើអន្តរាគមន៍ មុនពេលកំណត់មួយ និង ប្រឈមដោះស្រាយយ៉ាងតឹងណែនពីការរំលោភយ៉ាងពិសេសនូវការទាញខាងក្នុង ផ្ទៃប៉េណាល់ទី នាពេលការទាត់ចេញពីជ្រុង និងការទាត់ពិន័យ ។ ដើម្បីប្រឈមដោះស្រាយនូវស្ថានភាពនេះ = អាជ្ញាកណ្ដាលត្រូវទូន្មានកីឡាករដែលទាញគូប្រកួតមួយចំនួនមុនបាល់ស្ថិតនៅក្នុងល្បែង = ព្រមានកីឡាករនោះប្រសិនបើការទាញនោះបានបន្តមុនបាល់ស្ថិតនៅក្នុងល្បែង = ឲ្យទាត់ពិន័យចំពោះ ឬ ក៏ទាត់ប៉េណាល់ទី ហើយព្រមានកីឡាករនោះប្រសិនបើការទាញនោះកើតឡើងនៅពេលបាល់ស្ងិត នៅក្នុងល្បែង ។ ប្រសិនបើអ្នកការពារចាប់ផ្ដើមទាញអ្នកប្រយុទ្ធនៅក្រៅផ្ទៃប៉េណាល់ ទី ហើយបានបន្តទាញរហូតដល់ក្នុងផ្ទៃប៉េណាល់ទីនោះអាជ្ញាកណ្ដាលត្រូវ ពិន័យឲ្យទាត់ប៉េណាល់ទី ។ វិន័យ និង ទណ្ឌកម្ម = ការព្រមានពីបទមានអកប្បកិរិយាមិនមែនជាអ្នកកីឡា នឹង ត្រូវបានអនុវត្តន៍នាពេលមានកីឡាករណាមួយទាញគូប្រកួតដើម្បីបង្ការ គាត់ពីការចំណេញនូវភាពជាម្ចាស់នៃបាល់ ឬ ការកាន់កាប់ទីតាំង(ជំហរ) ដែលមានភាពចំណេញមួយ = កីឡាករម្នាក់ត្រូវបានបណ្ដេញចេញប្រសិនបើគាត់ទប់ស្កាត់ឱកាសមាន ជាក់ស្ដែងក្នុងការទាត់បាល់បញ្ចូលទីដោយការទាញគូប្រកួត = មិនហួសពីការដាក់ពិន័យទេ ដែលត្រូវបានចាត់វិធានការនៅក្នុងស្ថានភាពដទៃទៀតនៃការទាញគូប្រកួត ។ ៥= ការផ្ដើមលេងបន្តចថ្មីនៃល្បែង = ពិន័យចំពោះ ចេញពីទីតាំងដែលការរំលោភបានកើតឡើង ឬ ក៏ទាត់ប៉េណាល់ទី ប្រសិនបើការរំលោភនោះបានកើតឡើងក្នុងផ្ទៃប៉េណាល់ទី ។ ៦= ការប្រើដៃលេងបាល់ ការប្រើដៃទៅលេងបាល់ធ្វើឲ្យជាប់ទាក់ទិនទៅនឹងសកម្មភាពចេតនារបស់ កីឡាករម្នាក់ធ្វើការប៉ះបាល់ដោយដៃរបស់គាត់ ។ អាជ្ញាកណ្ដាលត្រូវពិចារណាជាបន្តបន្ទាប់នូវ = ចលនាដៃឆ្ពោះទៅរកបាល់ (មិនមែនបាល់ឆ្ពោះទៅរកដៃទេ) = ចម្ងាយចន្លោះរវាងគូប្រកួត និង បាល់ (បាល់ដោយចៃដន្យ) = ទីតាំងរបស់ដៃមិនជាការចាំបាច់ទេមានន័យថានោះជាការរំលោភមួយហើយ ការប៉ះបាល់ដោយកាន់វត្ថុមួយមានដូចជា (ស្បែកជើង-ប្រដាប់ការពារស្មង) ។ល។ គិតដូចជាការរំលោភមួយដែរ ។ វិន័យ ទណ្ឌកម្ម កាលៈទេសៈទាំងឡាយនៅពេលមានការព្រមានពីបទមានអកប្បកិរិយាមិនមែនជា អ្នកកីឡាត្រូវបានតម្រូវនៅពេលកីឡាករម្នាក់ប៉ះបាល់ដោយដៃ ។ ឧទាហរណ៍កាលណាកីឡាករណាមួយ = មានចេតនាប៉ះបាល់ដោយដៃ និង យ៉ាងជាក់ស្ដែងដើម្បីមិនឲ្យគូប្រកួតទទួលបានភាពចំណេញក្នុងការគ្រប់គ្រងបាល់ = ព្យាយាមឲ្យបាល់ចូលទីដោយយកដៃប៉ះបាល់យ៉ាងចេតនា ។ ទោះជាយ៉ាងណាក៏ដោយកីឡាករត្រូវបានបណ្ដេញចេញប្រសិនបើគាត់បង្ការបាល់ ចូលទីដែលមានឱកាសជាក់ស្ដែង ដោយមានចេតនាយកដៃប៉ះបាល់នោះ ។ ការដាក់ទណ្ឌកម្មនេះមិនលើកឡើងពីសកម្មភាពរបស់កីឡាករនោះយកដៃប៉ះបាល់ ដោយចេតនាទេ ក៏ប៉ុន្តែស្ដែងចេញពីការមិនអាចទទួលយកបាននិង ការអន្តរាគមន៍ដោយមិនត្រឹមត្រូវដែលបានបង្ការបាល់ចូលទី ។ ការផ្ដើមលេងបន្តជាថ្មី = ការទាត់ពិន័យចំពោះ ត្រូវបានទាត់ចេញពីទីតាំងដែលការរំលោភបានកើតឡើង ឬ ក៏ទាត់ប៉េណាល់ទី ។ នៅខាងក្រៅផ្ទៃប៉េណាល់ទីរបស់ខ្លួនគាត់ផ្ទាល់នោះ អ្នកចាំទីត្រូវបានដាក់កំហិតដូចគ្នាលើការយកដៃប៉ះបាល់ដូចកីឡាករ ដទៃទៀតធ្វើដែរ ។ នៅខាងក្នុងផ្ទៃប៉េណាល់ទីរបស់ខ្លួនគាត់នោះអ្នកចាំទីមិនអាចមាន កំហុសពីការរំលោភដោយយកដៃប៉ះបាល់ដែលនាំមកនូវការទាត់ពិន័យចំពោះទេ ឬ អកប្បកិរិយាមិនគួរគប្បីមួយបានភ្ជាប់ទៅនឹងការយកដៃទៅប៉ះបាល់ នោះទេ ។ ទោះជាយ៉ាងណាក៏ដោយគាត់អាចមានកំហុសនៃការរំលោភដោយឡែកដែលនាំមកនូវ ការទាត់ពិន័យមិនចំពោះមួយតែប៉ុណ្ណោះ ។ ៧= ការរំលោភទាំងឡាយដោយអ្នកចាំទី អ្នកចាំទីទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យរក្សាបាល់ដែលមានជាប់នឹងដៃរបស់ខ្លួនលើសពី ៦ វិនាទីឡើយ ។ អ្នកចាំទីនោះត្រូវបានចាត់ទុកថាស្ថិតនៅក្នុងការកាន់កាប់បាល់នោះ = ក្នុងខណៈដែលបាល់នោះនៅចន្លោះរវាងដៃទាំង ២ របស់គាត់ ឬ នៅចន្លោះរវាងដៃគាត់ នឹងផ្ទៃណាមួយ (ឧទាហរណ៍- នឹងផ្ទៃដី រាងកាយផ្ទាល់ខ្លួនរបស់គាត់) = ក្នុងខណៈការទាញបាល់នោះមកក្នុងការលាដៃពង្រីកឲ្យបានធំទូលាយ = ក្នុងខណៈចលនានៃការបោកបាល់ទៅលើដី ឬ បោះបាល់នៅក្នុងលំហរ ។ កាលណាអ្នកចាំទីបានចំណេញពីការកាន់កាប់បាល់ដោយដៃរបស់គាត់ហើយ គាត់មិនអាចត្រូវបានដណ្ដើមដោយគូប្រកួតឡើយ ។ អ្នកចាំទីមិនត្រូវបានអនុញ្ញាតឲ្យប៉ះបាល់ដោយដៃរបស់គាត់នៅក្នុងផ្ទៃប៉េណាល់ទីរបស់ខ្លួននៅក្នុងកាលៈទេសៈដូចតទៅ = ប្រសិនបើគាត់ចាប់បាល់ម្ដងទៀតបន្ទាប់ពីគាត់បានលែងបាល់ចេញពី ការកាន់កាប់របស់គាត់ និង បាល់មិនត្រូវបានប៉ះកីឡាករណាម្នាក់ដទៃផ្សេងទៀតនោះ ។ អ្នកចាំទីនោះត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងការគ្រប់គ្រងបាល់ដោយការប៉ះវាជាមួយផ្នែកណាមួយនៃដៃ ទាំង ២ របស់គាត់លើកលែងប្រសិនបើបាល់ខ្ទាតដោយចៃដន្យពីអ្នកចាំទីនោះ ឧទាហរណ៍បន្ទាប់ពីគាត់បានធ្វើការរក្សាមួយនោះ ។ ការកាន់កាប់បាល់រាប់បញ្ចូលទាំងអ្នកចាំទីនោះមានការកាត់រងបាល់យ៉ាងចេតនា = ប្រសិនបើគាត់ប៉ះបាល់នឹងដៃរបស់គាត់ បន្ទាប់ពីវាត្រូវបានទាត់មកឲ្យយ៉ាងចេតនាចំពោះគាត់ដោយអ្នករួមក្រុម = ប្រសិនបើគាត់ប៉ះបាល់ នឹង ដៃរបស់គាត់បន្ទាប់ពីគាត់បានទទួលវាដោយផ្ទាល់ពីការបោះបាល់ចូលទីលាន អេះនុវត្តន៍ដោយអ្នករួមក្រុម ។ ៨= ការផ្ដើមលេងបន្តជាថ្មី = ដោយទាត់ពិន័យមិនចំពោះចេញពីទីតាំងដែលការរំលោភបានកើតឡើង (មើលច្បាប់ទី ១៣-ជំហរនៃការទាត់ពិន័យ) ៩= ការរំលោភប្រឆាំង នឹង អ្នកចាំទី = វាជាការរំលោភមួយចំពោះកីឡាករណាមួយ បង្ការអ្នកចាំទីពីការលែងបាល់ចេញពីដៃគាត់ = កីឡាករត្រូវតែបានពិន័យពីបទ លេងក្នុងរបៀបមួយគ្រោះថ្នាក់ប្រសិនបើគាត់ទាត់ ឬ ប៉ុនប៉ងទាត់បាល់នៅពេលអ្នកចាំទីស្ថិតនៅក្នុងដំណើរការនៃការលែងបាល់ = គឺជាការរំលោភមួយក្នុងការធ្វើឲ្យទើសទែងចលនារបស់អ្នកចាំទីដោយ ការបង្កជាឧបសគ្គយ៉ាងអយុត្តិធម៌ដូចជានាពេលទាត់បាល់ចេញពីជ្រុង ។ ១០= ការលេងក្នុងរបៀបដ៏គ្រោះថ្នាក់ ការលេងក្នុងរបៀបដ៏គ្រោះថ្នាក់ត្រូវបានកំណត់ដូចសកម្មភាពណាមួយដែល គម្រាមកំហែងឲ្យរបួសចំពោះនរណាម្នាក់ (គិតទាំងខ្លួនឯងផង) ក្នុងខណៈព្យាយាមទៅលេងបាល់ ។ វាត្រូវបានប្រព្រឹត្តិជាមួយគូប្រកយតនៅជិតៗ និង បង្ការគូប្រកួតពីការលេងបាល់ដោយខ្លាចត្រូវរបួស ។ ការទាត់របៀបកន្ត្រៃគឺអាចត្រូវបានអនុញ្ញាតឲ្យតែអាជ្ញាកណ្ដាល យល់ឃើញថាវាមិនបណ្ដាលឲ្យមានគ្រោះថា្នក់ដល់គូប្រកួត ។ ការលេងក្នុងរបៀបដ៏គ្រោះថ្នាក់ ធ្វើឲ្យជាប់ទាក់ទងការមិនប៉ះរាងកាយចន្លោះរវាងកីឡាករ ។ ប្រសិនបើគេទាំងនោះមានការប៉ះរាងកាយសកម្មភាពនោះក្លាយទៅជាការរំលោភ ដែលអាចពិន័យដោយទាត់ពិន័យចំពោះ ឬ ក៏ទាត់ប៉េណាល់ទី ។ ក្នុងករណីការប៉ះរាងកាយអាជ្ញាកណ្ដាលគួរតែមើលដោយប្រុងប្រយ័ត្ននូវ ភាពដែលអាចកើតមានឡើងដ៏ខ្ពស់នោះ គឺអកប្បកិរិយាមិនគួរគប្បីបានត្រូវប្រព្រឹត្តិឡើងដែរ ។ ១១= ពិន័យ និង ទណ្ឌកម្ម = ប្រសិនបើកីឡាករលេងក្នុងរបៀបដ៏គ្រោះថ្នាក់ នៅក្នុងការប្រជែងធម្មតាមួយអាជ្ញាកណ្ដាលគួរកុំមានពិន័យ ។ ប្រសិនបើសកម្មភាពនោះធ្វើដោយប្រឈម នឹង គ្រោះថ្នាក់ជាក់ស្ដែង អាជ្ញាកណ្ដាលគួរតែព្រមានកីឡាករនោះ = ប្រសិនបើកីឡាករប្រព្រឹត្តិនូវកំហុសដែលឱកាសល្អជាក់ស្ដែងក្នុងការ ទាត់បាល់ចូលទីដោយការលេងរបៀបដ៏គ្រោះថ្នាក់នោះអាជ្ញាកណ្ដាលគួរ បណ្ដេញកីឡាករនោះចេញ ។ ១២= ការផ្ដើមលេងបន្តជាថ្មី = ការទាត់ពិន័យមិនចំពោះចេញពីទីតាំងដែលការរំលោភបានកើតមានឡើង = ប្រសិនបើជាការប៉ះវិញនោះ ការរំលោភដែលខុសប្លែកមួយនោះបានត្រូវប្រព្រឹត្តិអាចពិន័យដោយឲ្យ ទាត់ពីន័យចំពោះ ឬ ក៏ទាត់ប៉េណាល់ទី ។ ១៣= ការបង្អាក់ ឬ ក៏បង្កឧបសគ្គចំពោះភាពទៅមុខរបស់គូប្រកួត ការបង្អាក់ ឬ បង្កឧបសគ្គចំពោះភាពទៅមុខរបស់គូប្រកួតគឺមានន័យថាការធ្វើចលនា ទៅក្នុងផ្លូវរបស់គូប្រកួត ធ្វើចលនាទៅមុខដើម្បីរារាំងបង្កចាឧបសគ្គពន្យឺត ឬ ការប្ដូរកម្លាំងនៃទិសដៅដោយគូ’ប្រកួតម្នាក់នៅពេលបាល់មិន ស្ថិតនៅក្នុងចម្ងាយនៃការលេងរបស់កីឡាករណាមួយ ។ កីឡាករទាំងអស់មានសិទ្ធិឆ្ពោះទៅទីតាំងរបស់គេនៅលើទីលានលេង ការស្ថិតក្នុងផ្លូវរបស់គូប្រកួត គឺមិនដូចគ្នានឹងការធ្វើចលនានៅក្នុងផ្លូវរបស់គូប្រកួតទេ ។ ការការពារបាល់ត្រូវបានអនុញ្ញាត ។ កីឡាករម្នាក់ដែលដាក់ខ្លួនគាត់នៅចន្លោះរវាងគូប្រកួតម្នាក់និង បាល់ចំពោះហេតុផលយុទ្ធវិធីមិនត្រូវបានប្រព្រឹត្តិរំលោភដ៏រាបណា បាល់ត្រូវបានរក្សាក្នុងចម្ងាយលេង និង កីឡាករនោះមិនទប់គូប្រកួតនោះជាប់ដោយដៃ ឬ រាងកាយ ។ ប្រសិនបើបាល់ស្ថិតនៅក្នុងចម្ងាយលេងកីឡាករនោះអាចត្រូវបានបុកយ៉ាង ត្រឹមត្រូវដោយគូប្រកួតបាន ។ ១៤= ភាពពន្យាការផ្ដើមលេងបន្តជាថ្មី នៅពេលអាជ្ញាកណ្ដាលបានត្រូវសម្រេចចិត្តលើកកាតចំពោះការព្រមាន ឬ បណ្ដេញចេញកីឡាករណាមួយ ល្បែងមិនត្រូវបានផ្ដើមលេងបន្តជាថ្មីទេរហូតដល់ការដាក់ទណ្ឌកម្មបាន ត្រូវចាត់ចែងរួច ។ ១៥= ការព្រមានពីបទមានអកប្បកិរិយាមិនមែនជាអ្នកកីឡា មានកាលៈទេសៈប្លែកពីគ្នានៅពេលកីឡាករត្រូវបានព្រមានពីបទមានអកប្ប កិរិយាមិនមែនជាអ្នកកីឡាឧទាហរណ៍ប្រសិនបើកីឡាករណាមួយ = ប្រព្រឹត្តិក្នុងរបៀបមួយដែលឥតគិតក្នុងចំណោមការរំលោភទាំង ៦ ដែលនាំមកនូវការទាត់ពិន័យចំពោះ = ប្រព្រឹត្តិកំហុសក្នុងគោលបំណងនៃយុទ្ធវិធីនៃការជ្រៀតជ្រែក ឬ ធ្វើឲ្យបាត់ឱកាសក្នុងការប្រយុទ្ធរបស់គូប្រកួតដែលអាចនឹងមានជោគជ័យ = ទាញគូប្រកួតក្នុងបំណងនៃយុទ្ធវិធីធ្វើឲ្យគូប្រកួតនោះចេញឆ្ងាយពីបាល់ ឬ ក៏ការបង្ការគូប្រកួតពីការទទួលបាល់ = យកដៃប៉ះបាល់ដើម្បីបង្ការគូប្រកួតពីភាពចំណេញក្នុងការគ្រប់គ្រង ឬ ក៏បង្កើនការប្រយុទ្ធរបស់គូប្រកួត (ផ្សេងពីអ្នកចាំទីនៅក្នុងផ្ទៃប៉េណាល់ទីផ្ទាល់របស់គាត់) = យកដៃប៉ះបាល់ក្នុងការព្យាយាមដើម្បីឲ្យបាល់ចូលទី (ដោយមិនចាំបាច់ថា ការព្យាយាមនោះទទួលជោគជ័យ ឬ អត់) = ព្យាយាមបោកប្រាស់អាជ្ញាកណ្ដាលដោយការធ្វើពុតជារបួស ឬ ក៏ការធ្វើពុតដើម្បីអាជ្ញាកណ្ដាលពិន័យកំហុសឲ្យខ្លួន = ប្ដូរកន្លែងជាមួយអ្នកចាំទីអម្លុងពេលគ្មានការអនុញ្ញាតពីអាជ្ញាកណ្ដាល = សកម្មភាពក្នុងរបៀបមួយដែលបង្ហាញពីកង្វះខាតនៃការគោរពចំពោះច្បាប់ល្បែង = លេងបាល់នៅពេលគាត់កំពុងដើរចេញពីទីលាន បន្ទាប់ពីមានការអនុញ្ញាតឲ្យចាកចេញពីទីលាន = ប្រើពាក្យសំដីធ្វើឲ្យគូប្រកួតបែកស្មារតីនៅអម្លុងពេលលេង ឬ នាពេលផ្ដើមលេងបន្តជាថ្មី = ធ្វើដោយខុសច្បាប់នូវគំនូសក្នុងទីលាន = ប្រើប្រាស់ឧបាយកលដោយចេតនាមួយក្នុងខណៈដែលបាល់ស្ថិតនៅក្នុងល្បែង បញ្ជូនបាល់ទៅឲ្យអ្នកចាំទីផ្ទាល់របស់គាត់ដោយក្បាល ដើមទ្រូង ជង្គង់ ។ល។ ដើម្បីរកវិធីពង្វាងច្បាប់ដោយមិនគិតថាតើអ្នកចាំទីប៉ះបាល់ដោយដៃ របស់គាត់ ឬ អត់ ។ ការរំលោភច្បាប់នេះត្រូវបានប្រព្រឹត្តិដោយកីឡាករក្នុងការព្យាយាម ពង្វាងទាំងអត្ថន័យ និង ទាំងស្មារតីនៃច្បាប់ទី ១២ហើយល្បែងត្រូវបានផ្ដើមលេងបន្ត ជាថ្មីដោយការទាត់បាល់ពិន័យមិនចំពោះ = ប្រើប្រាស់ឧបាយកលដោយចេតនាបញ្ជូនបាល់ទៅឲ្យអ្នកចាំទីរបស់គាត់ដើម្បី ពង្វាងច្បាប់ក្នុងខណៈគាត់កំពុងទាត់បាល់ពិន័យ (បន្ទាប់ពីកីឡាករនោះត្រូវបានព្រមានការទាត់បាល់ពិន័យត្រូវទាត់ សារជាថ្មី) ។ ១៦= ការអបអរបាល់ចូលទី ក្នុងខណៈត្រូវបានអនុញ្ញាតចំពោះកីឡាករដែលបង្ហាញការសប្បាយរីករាយ ខ្លាំងក្លារបស់គាត់នៅពេលបាល់ត្រូវបានទាត់ចូលទី ការត្រេកអរនោះមិនត្រូវបានធ្វើហួសហេតុពេកទេ ។ ការត្រេកអរប្រកបដោយវិចារណញ្ញាណត្រូវបានអនុញ្ញាតប៉ុន្ដែការនៃ ការអបអរបែបនាដសាស្ត្រនោះគឺមិនត្រូវបានលើកទឹកចិត្តទេនៅពេលវាមាន លទ្ធផលហួសហេតុនូវការខ្ជះខ្ជាយពេលវេលាហើយអាជ្ញាកណ្ដាលត្រូវបាន ណែនាំ និង ធ្វើអន្តរាគមន៍ក្នុងករណីនោះ ។ កីឡាករត្រូវតែបានព្រមានប្រសិនបើ = ក្នុងគំនិតអាជ្ញាកណ្ដាលយល់ថាគាត់ធ្វើកាយវិការណាមួយដែលបង្កហេតុក្នុងន័យចំអកបណ្ដុះបង្អាប់ ឬ ជាការអុជអាលញុះញង់ = គាត់លោតឡើងលើរបងជុំវិញទីលានដើម្បីសំដែងការត្រេកអរបាល់ចូលទី = គាត់ដោះអាវរបស់គាត់ ឬ លាត់អាវគ្របក្បាលរបស់គាត់ = គាត់គ្របក្បាលរបស់គាត់ ឬ មុខគាត់ជាមួយរបាំងមុខ ឬ វត្ថុដទៃទៀតស្រដៀងគ្នា ។ ការចេញពីទីលានដើម្បីសំដែងការត្រេកអរ មិនមែនជាកំហុសដែលអាចត្រូវតែព្រមាននោះទេ ប៉ុន្ដែជាចាំបាច់ត្រង់ថាឲ្យតែកីឡាករទាំងនោះត្រឡប់ចូលមកទីលានវិញ បានឆាប់រហ័សបំផុតដែលអាចធ្វើបាន ។ អាជ្ញាកណ្ដាលត្រូវបានគេសង្ឃឹមថា នឹង ធ្វើសកម្មភាពក្នុងលក្ខណៈបង្ការមួយ ហើយមានសុភវិនិច្ឆ័យទាក់ទងក្នុងកិច្ចសំដែងការត្រេកអរនៅពេលបាល់ ចូលទីនោះ ។ ១៧= ការសំដែងពីការខ្វែងយោបល់ជំទាស់ដោយពាក្យសំដី ឬ សកម្មភាព កីឡាករណាមួយដែលមានកំហុសពីការខ្វែងយោបល់ជំទាស់ (តាមពាក្យសំដី ឬ កាយវិការ) នឹងសេចក្ដីសម្រេចរបស់អាជ្ញាកណ្ដាលត្រូវបានព្រមាន ។ ប្រធានក្រុមនៃក្រុមមួយមិនមានលក្ខខ័ណ្ឌពិសេស ឬ ក៏មានអភ័យឯកសិទ្ធិក្រោមច្បាប់ល្បែង ប៉ុន្ដែគាត់មានថានៈក្នុងការទទួលខុសត្រូវចំពោះអកប្បកិរិយានៃ ក្រុមរបស់គាត់ ។ ១៨= ការពន្យាការផ្ដើមលេងបន្តជាថ្មីនៃល្បែង អាជ្ញាកណ្ដាលត្រូវព្រមានកីឡាករណាដែលពន្យាពេលផ្ដើមលេងបន្តជាថ្មីនៃល្បែងដោយល្បិចកលយុទ្ធវិធីដូចជា = ទាត់ពិន័យចេញខុសពីទីតាំង ជាមួយនឹងការមានបំណងឲ្យអាជ្ញាកណ្ដាលបញ្ជាឲ្យទាត់សាជាថ្មីឡើងវិញ = ការបង្ហាញឲ្យឃើញដើម្បីបោះបាល់ចូលទីលាន ប៉ុន្ដែភ្លាមៗនោះបោះបាល់ចោលទៅឲ្យអ្នករួមក្រុមម្នាក់ទៀតបោះវិញ = ការទាត់បាល់ចោល ឬ ក៏កាន់បាល់នៅនឹងដៃទៅឆ្ងាយបន្ទាប់ពីអាជ្ញាកណ្ដាលបានបញ្ឈប់ល្បែង = ការពន្យាដ៏ហួសហេតុពេកក្នុងការបោះបាល់ចូលទីលាន’ឬ ក៏ទាត់បាល់ពិន័យ = ការពន្យាការចាកចេញពីទីលាននៅពេលត្រូវបានធ្វើការប្ដូរ = ការបង្កឲ្យមានជម្លោះ ដោយការប៉ះពាល់បាល់ដោយចេតនាក្រោយពីអាជ្ញាកណ្ដាលបានបញ្ឈប់ល្បែង ។ ១៩= ភាពជំនះរំលោភច្បាប់ អាជ្ញាកណ្ដាលគួរតែប្រាប់ឲ្យប្រុងប្រយ័ត្នចំពោះកីឡាករដែលតែងតែ រំលោភច្បាប់យ៉ាងមានៈ ។ ជាពិសេសគាត់ត្រូវតែដឹងថាទោះជាមានកីឡាករម្នាក់ប្រព្រឹត្តិនូវ ការរំលោភប្លែកៗមួយចំនួនក៏ដោយគាត់ត្រូវតែព្រមានពីបទមានៈរំលោភច្បាប់ ។ នេះគឺជាការរាប់ថា មិនជាក់លាក់អំពីការរំលោភដែលបង្កើតជាការ “មានៈ” ឬជាចំនួនគម្រូមួយ។ នេះជាបញ្ហាសារវ័ន្ដមួយនៃការសម្រេចសេចក្ដី និងត្រូវតែសម្រេចនៅក្នុងបរិបទនៃការត្រួតពិនិត្យល្បែងដែលធ្វើឲ្យ មានប្រសិទ្ធិភាព ។ ២០= លេងបែបកំហុសធ្ងន់ កីឡាករដែកខុសពីបទលេងបែបកំហុសធ្ងន់ប្រសិនបើគាត់ប្រើកម្លាំងកាយ ហួសប្រមាណ ឬ ប្រើអំពើសាហាវឃោរឃៅប្រឆាំងគូប្រកួតម្នាក់នៅពេលដែលខិតខំអស់ពី សមត្ថភាពដើម្បីបាល់ក្នុងខណៈដែលបាល់ស្ថិតនៅក្នុងល្បែង ។ ការតាក្ល (Tackle) ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់គូប្រកួតត្រូវតែទទួលទណ្ឌកម្មដូចជា លេងមានកំហុសធ្ងន់ដែរ ។ កីឡាករណាមួយដែលខិតខំអស់ពីសមត្ថភាព ហក់សំដៅគូប្រកួតដើម្បីបាល់ ពីខាងមុខ ពីចំហៀង ឬ ពីខាងក្រោយដោយមានការប្រើប្រាស់ជើងមួយ ឬ ជើងទាំង ២ ព្រមជាមួយកម្លាំងហួសកម្រិត និង មានគ្រោះថ្នាក់ដល់គូប្រកួតនោះគឺជាកំហុសនៃការលេងបែបកំហុសធ្ងន់ ។ ការផ្ដល់ភាពចំណេញ (Avantage) មិនគួរត្រូវបានអនុវត្តន៍ក្នុងស្ថានភាពទាក់ទិននឹងការលេងបែបកំហុស ធ្ងន់នេះទេ ប៉ុន្ដែបើក្នុងករណីមានឱកាសល្អយ៉ាងច្បាស់លាស់មួយដែលអាចនឹង ត្រូវបានទាត់ចូលទី អាជ្ញាកណ្ដាលគួរត្រូវបានផ្ដល់ភាពចំណេញ ។ អាជ្ញាកណ្ដាលត្រូវបណ្ដេញកីឡាករនោះចេញពីបទលេងលេងបែបកំហុសធ្ងន់ នៅពេលបន្ទាប់ពីបាល់ស្ថិតនៅក្រៅល្បែង ។ កីឡាករដែលខុសពីបទលេងបែបកំហុសធ្ងន់គួរត្រូវបានបណ្ដេញចេញហើយ ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយទាត់ពិន័យចំពោះចេញពីទីតាំង ដែលការរំលោភនោះបានកើតមានឡើង ឬ ក៏ឲ្យ ទាត់ប៉េណាល់ទី (ប្រសិនបើការរំលោភនោះ បានកើតមានឡើងនៅក្នុងផ្ទៃប៉េណាល់ទីរបស់អ្នកប្រព្រឹត្តិល្មើស) ។ ២១= អកប្បកិរិយាឃោរឃៅ-ហឹង្សា កីឡាករណាមួយខុសពីបទមានអកប្បកិរិយាឃោរឃៅហឹង្សា ប្រសិនបើគាត់ប្រើកម្លាំងកាយហួសកម្រិត ឬ ក៏ប្រើអំពើឃោរឃៅប្រឆាំងគូប្រកួតខណៈពេលដែលខ្លួនមិនបានខិតខំឲ្យ អស់ពីសមត្ថភាពដើម្បីបាល់នោះ ។ គាត់ក៏ខុសដូចគ្នាដែរពីបទមានអកប្បកិរិយាឃោរឃៅហឹង្សា ប្រសិនបើគាត់ប្រើកម្លាំងហួសកម្រិតឬ ក៏ឃោរឃៅប្រឆាំងអ្នករួមក្រុមទស្សនិកជន មន្ត្រីផ្លូវការ ឬ បុគ្គលណាមួយផ្សេងទៀត ។ អកប្បកិរិយាឃោរឃៅហឹង្សាអាចកើតមានឡើងគ្រប់ពេលក្នុងទីលាន ឬ ក្រៅទីលានមិនថាបាល់ស្ថិតនៅក្នុងល្បែង ឬ ក៏ក្រៅល្បែង ។ ការផ្ដល់ភាពចំណេញ (Avantage) មិនគួរត្រូវបានអនុវត្តន៍ក្នុងស្ថានភាពទាកទិន នឹងការមានអកប្បកិរិយាឃោរឃៅហឹង្សានេះទេប៉ុន្ដែបើក្នុងករណី មានឱកាសល្អមួយដែលអាចនឹងត្រូវបានទាត់ចូលទីអាជ្ញាកណ្ដាលគួរ ត្រូវបានផ្ដល់ភាពចំណេញ ។ អាជ្ញាកណ្ដាលត្រូវបណ្ដេញកីឡាករនោះចេញពីបទលេងមានអកប្បកិរិយា ឃោរឃៅហឹង្សានៅពេលបន្ទាប់ពីបាល់ស្ថិតនៅក្រៅល្បែង ។ អាជ្ញាកណ្ដាលត្រូវបានចងចាំថា ការមានអកប្បកិរិយាហឹង្សាញឹកញាប់នោះអាចបណ្ដាលឲ្យប្រមូលផ្ដុំ ប្រឈមនូវជម្លោះ ដូច្នេះអាជ្ញាកណ្ដាលត្រូវព្យាយាមធ្វើយ៉ាងណាកុំឲ្យកើតមានឡើងនូវ ជម្លោះធំនេះជាមួយនឹងភាពសកម្មក្នុងកិច្ចអន្តរាគមន៍ ។ កីឡាករ-កីឡាករបំរុង ឬ កីឡាករបានប្ដូរចេញហើយដែលខុសពីបទមានអកប្បកិរិយាឃោរឃៅហឹង្សាត្រូវតែបានបណ្ដេញចេញ ។ ២២= ការផ្ដើមលេងបន្តជាថ្មីនៃល្បែង = ប្រសិនបើបាល់ស្ថិតនៅក្រៅល្បែង ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយស្របទៅតាមការសម្រេចមុន = ប្រសិនបើបាល់ស្ថិតនៅក្នុងល្បែង ហើយការរំលោភបានកើតឡើងខាងក្រៅទីលាន ប្រសិនបើកីឡាករនោះនៅក្រៅទីលានរួចហើយ ហើយប្រព្រឹត្តិរំលោភច្បាប់ ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយការទម្លាក់បាល់ចេញពីទីតាំង ដែលបាល់បានស្ថិតនៅក្នុងពេលល្បែងត្រូវបានបញ្ឈប់ ។ ក្នុងករណីល្បែងបានត្រូវបញ្ឈប់ក្នុងផ្ទៃក្រឡាទីអាជ្ញាកណ្ដាលទម្លាក់ បាល់នៅលើខ្សែបន្ទាត់ផ្ទៃក្រឡាទីស្របនឹងខ្សែបន្ទាត់ទីនៅចំណុចដែល ជិតបំផុតទៅនឹងកន្លែងដែលបាល់បានស្ថិតនៅ នាពេលល្បែងបានត្រូវបញ្ឈប់ ។ ប្រសិនបើកីឡាករចេញពីទីលានបានប្រព្រឹត្តិកំហុសល្បែងត្រូវបានផ្ដើម លេងបន្តជាថ្មីដោយទាត់ពិន័យមិនចំពោះចេញពីទីតាំងដែលបាល់បាន ស្ថិតនៅ នាពេលល្បែងបានត្រូវបញ្ឈប់ (មើលច្បាប់ទី ១៣=ជំហរនៃការទាត់ពិន័យ) = ប្រសិនបើបាល់ស្ថិតនៅក្នុងល្បែង ហើយកីឡាករម្នាក់ប្រព្រឹត្តិរំលោភច្បាប់នៅក្នុងទីលាន ប្រឆាំងនឹងគូប្រកួតម្នាក់ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយ ទាត់ពិន័យចំពោះចេញពីទីតាំងដែលការរំលោភនោះបានកើតឡើង (មើលច្បាប់ទី១៣=ជំហរនៃការទាត់ពិន័យ) ឬ ក៏ទាត់ប៉េណាល់ទីប្រសិនបើការរំលោភច្បាប់នោះកើតឡើងក្នុងផ្ទៃប៉េ ណាល់ទីរបស់គាត់ ។ ប្រឆាំងនឹងកីឡាកររួមក្រុមម្នាក់ ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយការទាត់ពិន័យមិនចំពោះចេញពី ទីតាំងដែលការរំលោភនោះបានប្រព្រឹត្តិ (មើលច្បាប់ទី១៣=ជំហរនៃការទាត់ពិន័យ) ។ ប្រឆាំងនឹងកីឡាករបំរុង ឬ កីឡាករបានប្ដូរចេញហើយល្បេងត្រូវបានផ្ដើមលេងបន្តជាថ្មី្ ដោយទាត់ពិន័យមិនចំពោះចេញពីទីតាំងដែលបាល់បានស្ថិតនៅនាពេលល្បែង បានត្រូវបញ្ឈប់ (មើលច្បាប់ទី១៣=ជំហរនៃការទាត់ពិន័យ) ។ ប្រឆាំងនឹងអាជ្ញាកណ្ដាល ឬ ជំនួយការអាជ្ញាកណ្ដាល ល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មី ដោយទាត់ពិន័យមិនចំពោះចេញពីកន្លែងដែលការរំលោភបានកើតឡើង (មើលច្បាប់ទី ១៣=ជំហរនៃការទាត់ពិន័យ) ។ ប្រឆាំងនឹងបុគ្គលដទៃទៀតល្បែងត្រូវបានផ្ដើមលេងបន្តជាថ្មីដោយ ការទម្លាក់បាល់ចេញពីទីតាំងដែលបាល់ស្ថិតនៅនាពេលល្បែងបានត្រូវ បញ្ឈប់ ។ ក្នុងករណីល្បែងបានត្រូវបញ្ឈប់ក្នុងផ្ទៃក្រឡាទីស្របនឹង ខ្សែបន្ទាត់ទីនៅចំណុចដែលជិតបំផុតទៅនឹងកន្លែងដែលបាល់បានស្ថិតនៅ នាពេលល្បែងបានត្រូវបញ្ឈប់ ។ ២៣= ការរំលោភដែលមានវត្ថុមួយ (ឬក៏បាល់) ត្រូវបានគប់ ប្រសិនបើខណៈដែលបាល់ស្ថិតនៅក្នុងល្បែងមានកីឡាករ-កីឡាករបំរុង ឬ កីឡាករប្ដូរចេញហើយគ្រវែងចោល គប់វត្ថុមួយសំដៅទៅគូប្រកួត ឬ បុគ្គលដទៃទៀត ក្នុងរបៀបមួយដោយគ្មានគិតអាជ្ញាកណ្ដាលត្រូវបញ្ឈប់ល្បែងហើយព្រមាន កីឡាករ កីឡាករបម្រុង ឬ កីឡាករប្ដូរចេញហើយនោះ ។ ប្រសិនបើខណៈដែលបាល់ស្ថិតនៅក្នុងល្បែងមានកីឡាករ កីឡាករបម្រុង ឬ កីឡាករប្ដូរចេញហើយ គ្រវែង ចោល គប់ វត្ថុមួយសំដៅទៅគូប្រកួត ឬ បុគ្គលដទៃទៀតដោយការប្រើកម្លាំងហួសកម្រិត អាជ្ញាកណ្ដាលត្រូវបញ្ឈប់ល្បែង បណ្ដេញកីឡាករ កីឡាករបម្រុង ឬ កីឡាករប្ដូរចេញហើយនោះចេញពីបទប្រព្រឹត្តិអកប្បកិរិយាឃោរឃៅ ហឹង្សា ។ ២៤= ការផ្ដើមលេងបន្តជាថ្មី = ប្រសិនបើកីឡាករណាមួយឈរខាងក្នុងផ្ទៃប៉េណាល់ទីរបស់គាត់ គ្រវែង ចោល គប់វត្ថុមួយសំដៅទៅគូប្រកួតឈរខាងក្រៅផ្ទៃប៉េណាល់ទីនោះ អាជ្ញាកណ្ដាលផ្ដើមលេងបន្តជាថ្មីដោយឲ្យក្រុមគូប្រកួតទាត់ពិន័យ ចំពោះចេញពីទីតាំងដែលវត្ថុនោះបានប៉ះទង្គិច ឬ នឹងត្រូវបានប៉ះទង្គិចគូប្រកួតនោះ។ = ប្រសិនបើកីឡាករណាមួយឈរខាងក្រៅផ្ទៃប៉េណាល់ទីរបស់គាត់គ្រវែង ចោល គប់វត្ថុមួយសំដៅទៅគូប្រកួតឈរនៅខាងក្នុងផ្ទៃប៉េណាល់ទី អាជ្ញាកណ្ដាលផ្ដើមលេងបន្តជាថ្នីដោយការតាត់ប៉េណាល់ទី ។ = ប្រសិនបើកីឡាករណាមួយឈរនៅខាងក្នុងទីលាន គ្រវែង ចោល គប់វត្ថុមួយសំដៅទៅបុគ្គលណាមួយឈរនៅខាងក្រៅទីលានអាជ្ញាកណ្ដាលផ្ដើម លេងបន្តជាថ្មី ដោយឲ្យក្រុមគូប្រកួតទាត់ពិន័យមិនចំពោះ ចេញពីទីតាំងដែលបាល់បានស្ថិតនៅ នៅពេលល្បែងបានត្រូវបញ្ឈប់ (មើលច្បាប់ទី ១៣=ជំហរ នៃការទាត់ពិន័យ) ។ = ប្រសិនបើកីឡាករណាមួយឈរនៅខាងក្រៅទីលាន គ្រវែង ចោល គប់វត្ថុមយយសំដៅទៅគូប្រកួតឈរនៅខាងក្នុងទីលាន អាជ្ញាកណ្ដាលផ្ដើមលេងបន្តជាថ្មី ដោយឲ្យក្រុមគូប្រកួតទាត់ពិន័យចំពោះចេញពីទីតាំងដែលវត្ថុនោះបាន ប៉ះទង្គិច ឬ នឹងត្រូវបានប៉ះទង្គិចគូប្រកួតនោះ ឬ ទាត់ប៉េណាល់ទីប្រសិនបើការគប់វត្ថុនោះបានប៉ះនៅក្នុងផ្ទៃប៉េណា ល់ទី ។ = ប្រសិនបើកីឡាករបម្រុង ឬ កីឡាករប្ដូរចេញហើយឈរខាងក្រៅទីលាន គ្រវែង ចោល គប់វត្ថុមួយសំដៅទៅគូប្រកួតឈរនៅខាងក្នុងទីលានអាជ្ញាកណ្ដាលផ្ដើម លេងបន្តជាថ្មីដោយឲ្យក្រុមគូប្រកួតទាត់ពិន័យមិនចំពោះចេញពី ទីតាំងដែលបាល់បានស្ថិតនៅនាពេលល្បែងបានត្រូវបញ្ឈប់ (មើលច្បាប់ទី ១៣=ជំហរនៃការទាត់ពិន័យ) ។ ២៥= ការទប់ស្កាត់ការទាត់ចូលទី ឬ ទប់ស្កាត់ឱកាសល្អមួយទាត់ចូលទី គឺជាការរំលោភ ២ ដែលត្រូវបានបណ្ដេញចេញទាក់ទងទៅនឹងការទប់ស្កាត់ឱកាសល្អជាក់ស្ដែងមួយ ត្រូវបានទាត់ចូលទីរបស់គូប្រកួត ។ វាមិនជាការចាំបាច់ចំពោះ ការរំលោភកើតឡើងក្នុងផ្ទៃប៉េណាល់ទីទេ ។ ប្រសិនបើអាជ្ញាកណ្ដាលអនុវត្តន៍ភាពចំណេញអម្លុងពេលឱកាសល្អជាក់ស្ដែង មួយបាល់ចូលទី និង បាល់ចូលទីត្រូវបានចូលដោយត្រង់នោះទោះបីជាគូប្រកួតយកដៃប៉ះបាល់ ឬ ក៏គូប្រកួតរំលោភច្បាប់ក៏ដោយកីឡាករនោះមិនអាចត្រូវបានបណ្ដេញចេញទេ ប៉ុន្តែគាត់អាចត្រូវបានព្រមាន ។ អាជ្ញាកណ្ដាលគួរតែពិចារណានូវកាលៈទេសៈជាបន្តបន្ទាប់នូវពេលសម្រេចថា តើត្រូវបណ្ដេញកីឡាករនោះចេញពីបទទប់ស្កាត់បាល់ចូលទី ឬ ក៏ទប់ស្កាត់ឱកាស់ល្អជាក់ស្ដែងមួយត្រូវបានទាត់ចូលទីមាន = ចន្លោះចម្ងាយពីកន្លែងការរំលោភនោះជាមួយនឹងទី = ការមើលហាក់ដូចជាការរក្សា ឬ ការចាំណេញក្នុងការគ្រប់គ្រងបាល់ = ទិសដៅនៃការលេង = ការស្ថិតនៅ និង ចំនួនរបស់អ្នកការពារ = ការរំលោភដែលទប់ស្កាត់ឱកាសល្អជាក់ស្ដែងរបស់គូប្រកួតទាត់ចូលទី អាចថាជាការរំលោភមួយនាំមកដល់ការទាត់ពិន័យចំពោះ ឬ មិនចំពោះ ៕
|
|
|
|
|
|
|
ទំព័រទី 1 ទាំងអស់ 12 ទំព័រ |