ទំព័រដើម ប្រវត្តិកីឡាករ
លោក​ប៉ែន ផាត​នឹង​បង្ហាញ​ពី​ប្រវត្តិ​តស៊ូ​ជាមួយ​កីឡា​របស់លោក​

​លោក​ប៉ែន ផាត ​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​កាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង ដើម​ទសវត្សរ៍​១៩៧០ ត្រៀម​បង្ហាញ​ជា​លើកដំបូង​នូវ​ប្រវត្តិ​តស៊ូ​របស់លោក​ក្នុង​អាជីព​បាល់ទាត់។ ​

​    ​ជា​កុមារ​ម្នាក់​ដែល​ចាប់កំណើត​នៅ​ស្រុក​កំពង់សៀម ​ខេត្តកំពង់ចាម ​នោះ​ លោក​ប៉ែន ផាត​ បានចាប់ផ្ដើម​លេង​បាល់​តាំង​ ពី​អាយុ ១០​ឆ្នាំ​មកម្ល៉េះ។ លោក​មិន​មានពូជ​អំបូរ​ជា​អ្នកលេង​បាល់​ទេ​ តែ​លោក​ហាក់ដូច​ជាមាន​ទេពកោសល្យ​ជាមួយនឹង​ បាល់ទាត់ ហើយ​លោក​ឆាប់​បាន​ក្លាយខ្លួនជា​កីឡាបាល់ទាត់​ដ៏​ល្បីល្បាញ​នៅក្នុង​ស្រុក​ ខ្មែរ។​

​    ​សព្វថ្ងៃនេះ​លោក​មាន​អាយុ ៦៤​ ឆ្នាំ​ហើយ​តែ​លោក​មិនទាន់​បោះបង់ចោល​អាជីព​បាល់ទាត់​នៅឡើយ​ទេ។ លោក​ បង្ហាត់​គេ​នៅ​ស្រុក​បារាំង ​ព្រមទាំង​លេង​ខ្លួនឯង​ក្នុង​ក្រុម​វ័យចាស់​របស់​បារាំង។ អ​តីត​កាល​របស់លោក​គឺ​លោក​បាន​ជាប់​ជា​ កីឡាបាល់ទាត់​ជម្រើសជាតិ​តាំងពី​ឆ្នាំ​១៩៦១​មកម្ល៉េះ។ ​ឆ្នាំ​១៩៧២​ ក្នុងខណៈដែល​លោក​កំពុងតែ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ នោះ​មាន​គេ​មក​ទាក់ទង​លោក​ឲ្យ​ទៅលេង​ក្នុង​ក្លឹប​កម្រិត​ខ្ពស់​មួយ​ដែល​លេង​ ក្នុង​ក្របខ័ណ្ឌ League ​នៅ​ស្រុកថៃ។​

​    ​នៅ​ទីនោះ​លោក​មានឈ្មោះ​បោះ​សម្លេង​ហើយ​គេ​បង្ខំ​ឲ្យ​លោក​លា​សញ្ជាតិ​ខ្មែរ ​មកជា​សញ្ជាតិ​ថៃ ​ដើម្បី​បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​ថៃ។ លោក​បដិសេធ​ពី​រឿង​លា​សញ្ជាតិ​នេះ​ជាហេតុ​ធ្វើ​ឲ្យ​ពួក​ថៃ​មិន​សប្បាយចិត្ត​ ជាមួយ​លោក​ហើយ​ដក​ លិខិតឆ្លងដែន​របស់​លោក​ដើម្បី​ឲ្យ​លោក​នៅក្នុង​ស្រុកថៃ​មិនអាច​ចេញ​ទៅណា​ បាន។​

​    ​ស្ថានភាព​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​លោក​មាន​វ័យ​ច្រើន​នៅក្នុង​ស្រុកថៃ​ហើយ​ បាន​ក្លាយជា​គ្រូបង្វឹក​បាល់ទាត់​នៅ​ ស្រុកថៃ​តែម្ដងទៅ។ ពួកគេ​យកចិត្តទុកដាក់​ជាមួយ​លោក លោក​ចងបាន​អ្វី​ក៏​គេ​ឲ្យ​ដែរ​តែ​លោក​មិនអាច​ចោល​សញ្ជាតិ​ដើម​ របស់ខ្លួន​បានទេ។ លោក​បាន​ចេញទៅ​រស់នៅ​ស្រុក​បារាំង​ដោយសារ​បារាំង​ជួយ​ព្រោះ​គេ​ស្គាល់​លោក​ ជា​កីឡាបាល់ទាត់​ ដ៏​ល្បីល្បាញ​របស់​កម្ពុជា។​

​    ​លោក​ប៉ែន ផាត​ ដែល​ត្រៀមខ្លួន​មក​រស់នៅ​ស្រុកកំណើត​របស់ខ្លួន​វិញ​នោះ​លោ​កបាន​បង្កើត​ ក្រុមបាល់ទាត់​មួយ​នៅ​ ខេត្តបាត់ដំបង​ ដែលជា​ស្រុកកំណើត​ភរិយា​របស់លោក។ លោក​បាន​សង់ផ្ទះ​នៅ​ទីនោះ​ហើយនឹង​ត្រូវ​ត្រឡប់មក​រស់នៅ​ទី​នោះ។​

 
ចាស់​តែ​នៅ​ស្រឡាញ់​ការប្រកួត​

 

​អ្នក​ប្រដាល់​ពេជ្រ អា​រុណ ​ក្លឹប​បង្ក្រាប​គ្រឿងញៀន​អាយុ​ច្រើន​ប​ន្តិ​ច​ហើយ ​តែ​គេ​នៅ​មិនទាន់​អស់​និស្ស័យ​នឹង​ការប្រកួត​នៅឡើយ​ទេ។​

​    ​អ្នក​ដែល​ស្ថិតក្នុង​ស្រករ​ជាមួយ​គេ​ភាគច្រើន​បាន​បោះបង់​ការប្រកួត ​ដោយ​ទៅធ្វើជា​គ្រូបង្វឹក ឬ ធ្វើជា​អាជ្ញាកណ្ដាល​អស់ហើយ​ តែ​អា​រុណ​នៅតែ​បន្ត​ឡើង​រេញ​ប្រកួត។ តាមពិត​អាយុ​ត្រឹម ​២៧​ឆ្នាំ​មិនជា​ច្រើន​ប៉ុន្មាន​ទេ ​តែ​អ្នក​ប្រដាល់សេរី​បែប​មុខ​ចាស់​ជាង​អាយុ​បន្តិច​ហើយ ​ព្រោះ​ត្រូវការ​ហ្វឹកហាត់​ដោយ​រត់​ក្រោម​កម្ដៅថ្ងៃ និង ចំណាយ​កម្លាំង​ច្រើន។​

​    ​អា​រុណ​ បើ​មើល​នៅ​ជិត​នោះ​មុខ​គេ​សុទ្ធតែ​ស្នាមរបួស។ មិនមែន​របួស​ដោយសា​រ​ប្រណាំង​ម៉ូតូ​ហើយ​ដួល​នោះទេ​ តែ​មានរបួស​ដោយសារ​ការប្រកួត។ អា​រុណ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​សីលធម៌​គ្រាន់បើ​ ព្រោះ​គេ​មិនដែល​បំពាន​លើ​គូ​ប្រកួត​នោះទេ។ អ្នក​ប្រដាល់​រូបនេះ​ហាក់ដូចជា​មិនទាន់មាន​មហិច្ឆតា​ធ្វើជា​គ្រូបង្វឹក​ឡើយ។ ​

​    ​អ្នក​ប្រដាល់​រូបនេះ​មាន​ស្រុកកំណើត​នៅ​ភូមិប​វិល ឃុំ​ប​វិល ស្រុក​ថ្មគោល ខេត្តបាត់ដំបង។ គេ​មាន​កម្ពស់ ១,៧៩ ម៉ែត្រ និង មាន​អាយុ ២៧​ឆ្នាំ។ ក្នុង​វ័យ​ប៉ុណ្ណេះ​គេ​ឆ្លងកាត់​ការប្រកួត​ចំនួន ៩៥ ដង ឈ្នះ​ ៧៦​ ដង ចាញ់ ១៣​ ដង និង​ ស្មើ ៦ ​ដង ក្នុង​នោះគេ​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន ១០ ដង​ប៉ុណ្ណោះ។​

​    ​អ្នក​ប្រដាល់​រូបនេះ​មាន​ទេពកោសល្យ​ប្រើ​ជង្គង់ និង កណ្ដាប់ដៃ​បានល្អ។ ជើង​ក្រោម​គេ​ខ្សោយ​បន្តិច ​តែ​ស្បែក​មុខ​គេ​ស្វិត មិន​ងាយ​សន្លប់​ដោយសារ​កណ្ដាប់ដៃ​គូប្រកួត​ឡើយ។ ​មុនពេល​គេ​មក​នៅ​ភ្នំពេញ​ អា​រុណ ​ជា​អ្នកលេង​តាម​ជាយដែន​ម្នាក់​ ដែលមាន​ឈ្មោះ​បោះ​សំឡេង​គ្រាន់បើ។ ដោយសារតែ​មិន​អន់​បែបនេះ​ទើប​គេ​ធ្វើដំណើរ​មក​ភ្នំពេញ​ដែល​ដំបូង​គេ​នៅ​ ក្លឹប​សឹង្ហ​កីឡា តែ​សព្វថ្ងៃនេះ​គេ​នៅ​ក្លឹប​បង្ក្រាប​គ្រឿងញៀន។​

​    ​អ្នក​ប្រដាល់​រូបនេះ​ធ្លាប់​ចេញទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី ​ដោយ​ទទួលបាន​លទ្ធផល​ល្អ​ទៀតផង។ បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ម៉ា សេរី​ ប្រធាន​កីឡា​របស់​ទូរទស្សន៍ CTN នោះ​ថា​ អា​រុណ​គេធ្លាប់​គ្រប់គ្រង​ខ្សែក្រវាត់​ចំនួន ២ របស់​ទូរទស្សន៍​នេះ គឺ​ខ្សែក្រវាត់​ទម្ងន់ ៥៤ ​គីឡូក្រាម ​ដែល​កាល​នោះគេ​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ឈ្នះ នួន ភិរម្យ និង ខ្សែក្រវាត់​ទម្ងន់ ៥៧ គីឡូក្រាម ដែល​កាល​នោះគេ​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ឈ្នះ អ្នក​ប្រដាល់​ពេជ្រ ប៊ុនធឿន ​មកពី​ខេត្តបាត់ដំបង។​

​    ​ពេជ្រ អា​រុណ ​ពេលនេះ​ចាស់​ហើយ​ តែ​គេ​នៅ​ស្រឡាញ់​ការប្រកួត និង រេញប្រដាល់​នៅឡើយ។ គេ​មិនទាន់បាន​កំណត់​ពី​ពេលវេលា​បោះបង់​ការប្រកួត​នៅឡើយ៕s

 
កីឡា​ជើងចាស់​រំលឹក​រឿង​ដើម​

 

​ការធ្វើ​កីឡា​ឲ្យ​ខ្លាំង​វា​ជាការ​លំបាក​មួយ ។ កីឡា​វា​ប្រៀបដូចជា​ការកសាង​ក​ង​ទ័ព​មួយ​យ៉ាង​អញ្ចឹង​ ព្រោះ​ត្រូវមាន​ធន​ធាន​មនុស្ស សម្ភារៈ និង សេដ្ឋកិច្ច ។​

​    ​ការ​ស្វះ​ស្វែងរក​ធនធានមនុស្ស​វា​មិនមែនជា​រឿង​សាមញ្ញ​នោះទេ ។​មនុស្ស​ម្នាក់​ដែ​លមាន​កាយសម្បទា​ល្អ​មិន​ប្រាកដថា​ ចូលចិត្ត​នោះឡើយ ហើយក៏​មិន​ប្រាកដថា​ មាន​ទេពកោសល្យ​ខាង​កីឡា​ដែរ ។ កីឡាករ ឬ កីឡាការិនី​ម្នាក់​អាច​ខ្លាំង​បាន​វា​ទាមទារ​នូវ​ឆន្ទៈ ភាព​អំណត់ ការហ្វឹកហាត់ មហិច្ឆតារ និង​ការប្រកួតប្រជែង ។ អ្វីៗ​ទាំងនេះ​ក៏វា​ចំណុះ​ខ្លាំង​ទៅលើ​សេដ្ឋ​កិច្ច និង​សម្ភារៈ និង​ការលើកទឹកចិត្ត ។​

​    ​លោកគ្រូ​ចាយ គឹម​សាន ​ជា​គ្រូ​អត្តពលកម្ម​ជម្រើសជាតិ​ដែល​អតីតកាល​របស់លោក​ធ្លាប់​ដណ្ដើមបាន​ មេដាយ​ជូន​ជាតិ​នោះ ​មានប្រសាសន៍ថា ​កាលពី​សម័យ​ដើម​កីឡាករ​ដែល​ខ្លាំង ​គឺ​នៅក្នុង​ស្ថាប័ន​ទាហាន ប៉ូលិស ឬ ធនាគារ ។ ធនាគារ​មាន​លុយ​លើកទឹកចិត្ត​ជាហេតុ​ធ្វើ​ឲ្យ​កីឡា​របស់​ស្ថាប័ន​នោះ​ខ្លាំង ។ ទាហាន និង ប៉ូលិស​បើ​កីឡាករ​ម្នាក់​នៅក្នុង​ការប្រកួត​មួយ​ គេ​អាច​បំបែក​បាន​នូវឯ​តទគ្គក​ម្មចាស់​របស់ខ្លួន​នោះគេ នឹងបាន​ឡើង​សក្តិ ។​

​     ​លោក​ហែម ថុ​ន ​ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាហែលទឹក និង ជា​កីឡាករ​ហែល​ទឹក​ជើងចាស់​ដ៏​ល្បីល្បាញ​ នោះ​បញ្ជាក់ថា ​ការផ្ដល់​រង្វាន់ ការ​តម្លើង​សក្តិ​វា​អាច​ជាការ​បញ្ជោរ​មែន​តែមាន​ប្រសិទ្ធភាព ។​ជាទូទៅ​មនុស្ស​មាន​កំហឹង​នៅ​ពេលដែល​គេ​បង្អាប់​ខ្លួន​តែ​សប្បាយចិត្ត​នៅ​ ខណៈដែល​គេ​បញ្ជោរ​ខ្លួន ។​

​    ​លោកគ្រូ​ហោ វណ្ណា​រ៉ា ដែល​ពី​សម័យ​ដើម​ជា​កីឡាបាល់ទះ​ជម្រើសជាតិ​ដែល​មកពី​ក្លឹប​ធនាគារជាតិ​នោះ​ មាន​ប្រសាសន៍ថា​ លោក​លេង​នៅ​ធនាគារជាតិ​តាំងពី​លោក​នៅ​ជា​កីឡាករ​រហូត​ក្លាយជា​គ្រូបង្វឹក​ លោក​ជៀ​ថា​ ការ​បំប៉ន លើក​ទឹក​ ចិត្ត​នេះ​សំខាន់​ណាស់ ។​ការ​បំប៉ន​នោះ​ទោះបី​វា​មាន​លក្ខណៈ​តិចតួច​ក៏​ពិតមែនតែ​វា​ជាការ​ស្ដែង​ ឲ្យ​ឃើញ​ពី​ការយកចិត្ត​ទុក​ដាក់​នៃ​អ្នក​ដែល​គ្រប់គ្រង​ពួកគេ ។​

​    ​លោក​គង់ ឌៀប​ ដែលជា​មន្ត្រី​កីឡា​ចូលនិវត្តន៍​មួយរូប​នោះ​ក៏​មានប្រសាសន៍​ដែរ​ថា​នៅក្នុង​ ការប្រកួត​មួយ​ប្រសិនបើ​មេ​ របស់ខ្លួន​មក​ទស្សនា​នោះ​អត្ត​ព​លិ​ក​មានការ​សប្បាយចិត្ត​ហើយ​ការលេង​របស់គេ ​ក៏​បានល្អ​ដែរ ។​អ្នកគ្រប់គ្រង​កីឡា​បើ​មិន​ទៅ​មើល​កីឡា​ផង​នោះ​វា​តើ​កីឡា​មាន​ឆន្ទៈ​នឹង​ លេង​ដែរ ឬ ទេ ?

​    ​ការលើកទឹកចិត្ត និង ការជ្រើសរើស​កីឡា​វា​សំខាន់​ណាស់ ហើយ​គេ​ត្រូវ​ដឹងថា​ តំបន់​ណា​ខ្លាំង​ស្អី ។ កាលពី​ជំនាន់​មុន​សម្រាប់​ខេត្តកំពង់ចាម ​គឺ​ល្បីល្បាញ​ខាង​កីឡាបាល់ទាត់ និង​ហែល​ទឹក​។​អ្នក​ទាត់​បាល់​ជម្រើសជាតិ និង ហែល​ទឹក​ភាគ​ច្រើន​ចេញមក​ពី​ខេត្ត​នេះ ។​គ្រូ​ខ្លាំង​នៅ​ខេត្តកំពង់ចាម ​កាលសម័យ​នោះ​មាន​លោកគ្រូ ហោ លោក​អាង គឹម​អ៊ា​ន លោក​ យូ សេង​ថន និង​លោក​អ៊ឹង គឹម​សួរ ។​សព្វថ្ងៃ​មានតែ​លោក​អ៊ឹង គឹម​សួរ ​ម្នាក់​គត់​ដែល​នៅរស់​ហើយ​មាន​វ័យ​ជរា​និង មាន​អាយុ​ជិត ​១០០ ​ឆ្នាំ​ទៅហើយ ។ អ្នក​ទាត់​បាល់​ដែល​ល្បី​ចេញ​មកពី​ខេត្តកំពង់ចាម ​នៅរស់​ម្នាក់​ដែរ ​គឺ​លោក​ប៉ែន ផាត​ ដែល​សព្វ​ថ្ងៃ​រស់នៅ​ប្រទេស​បារាំង ។​

​    ​ខេត្តកំពង់ឆ្នាំង ​ពី​ដើម​ក៏មាន​អ្នកលេង​បាល់ទាត់​ល្បីល្បាញ​ច្រើន​ដែរ ។ នៅ​ឆ្នាំ​១៩៣៧ បារាំង​បាន​បង្កើត​ទីលាន​បាល់​ទាត់​មួយ​នៅខាងមុខ​សាលាខេត្ត ។​ឆ្នាំ ១៩៥៨​ដែល​កាលនោះ​លោក​ឌី​លាភ ជា​ចៅហ្វាយខេត្ត​នោះ​បា​នដឹក​នាំក្រុម​បាល់​ទាត់​របស់​ខេត្ត​នេះ​ឲ្យ​ ដណ្ដើមបាន​ជើងឯក​ប្រចាំឆ្នាំ ។​

​    ​ខេត្តបាត់ដំបង ​មាន​ប្រវត្តិ​ខ្លាំង​ខាង​ប្រដាល់ និង​កីឡាបាល់បោះ ។ ខេ​ត្ត​កំពត ​ក៏​ខ្លាំង​កីឡាបាល់បោះ​ដែរ ។​ពី​ដើម​កីឡាបាល់បោះ​របស់​ខេត្ត​ទាំង ២ នេះ​មាន​សកម្មភាព​ខ្លាំងជាងគេ​ គឺមាន​រៀបចំ​ការប្រកួត​មិន​លស់​ពេល​ឡើយ​។​ខេត្តក្រចេះ​ ខ្លាំង​ខាង​កីឡាបាល់ទះ​កាល​អម្លុង​ទសវត្សរ៍​ឆ្នាំ ៥០ និង ៦០ តែ​ក្រោយមក​ក៏​ល្បីល្បាញ​ខាង​បាល់បោះ​ដែរ ។​

​    ​ខេត្តស្វាយរៀង ​មាន​អំនួត​ខាង​កីឡាបាល់ទាត់​ដែល​កាលនោះ​កីឡាករ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង ខ្លាំង​ ខាង​កីឡា​ប្រណាំង​កង់​នារី ។​ខេត្តកណ្ដាល និង ខេត្តតាកែវ​ ក៏មាន​សក​ម្ម​ភាព​កីឡាបាល់ទាត់​គ្រាន់បើ​ដែរ ។​ចំពោះ​ខេត្ត​ផ្សេង​ទៀត​ហាក់ដូចជា​មិន​និយម​កីឡា​ឡើយ​។​

 
ហេតុអ្វី ​ក៏មាន​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់​ ទេព ឃុន​ណា?

រៀងរាល់ឆ្នាំ​ នៅ​ខែវិច្ឆិកា ​លោក ​ទេព រិ​ទ្ធិ​វិ​ទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូន​បាល់​កម្ពុជា ​តែងតែរៀបចំ​ការប្រកួត​វាយ​កូន​បាល់​ ដណ្ដើម​ពានរង្វាន់ ​ទេព ឃុន​ណា ​ដែល​មកទល់​ឆ្នាំ​២០១០ មាន​រយៈពេល ១៦ ​លើក​ហើយ។​

សម្ភាសន៍​ជាមួយ​ គេហទំព័រ​ CEN ​លោក ​ទេព រិ​ទ្ធិ​វិ​ទ្ធ ​មានប្រសាសន៍ថា​ ព្រឹត្តិការណ៍​នេះ​ ​ក្រុម​គ្រួ​សារ​លោក​ បង្កើតឡើង ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​ស្នា​ដៃ​ដ៏​អស្ចារ្យ​របស់​ឪពុក​លោក​ គឺ​លោក ​ទេព ឃុន​ណា​ ដែលជា​ជនកម្ពុជា​តែ​ម្នាក់​គត់​ ដែល​បាន​កសាង​ប្រវត្តិ​សាស្ត្រ​ ​វាយ​កូន​បាល់​ ក្នុង​ព្រឹត្តិការណ៍ DEVIS CUP​ កាលពី​ទសវត្សរ៍​ឆ្នាំ៦០។​

​ ​ជាមួយនឹង​ការបង្កើតបាន​នូវ​ប្រវត្តិសាស្ត្រ​បែបនេះ​ លោក​ ទេព ឃុន​ណា ​បង្កើត​នូវ​ទស្សនៈ​វិជ្ជា​មួយ​ថា មិនត្រូវ​ខិតខំ​លេង​ឲ្យ​ខ្លាំងក្លា​ពេក​ទេ ​តែ​ត្រូវ​លេង​ប្រកបដោយ​ភាព​វៃឆ្លាត។ ​តាមពិត​លោក ​ទេព​ ឃុន​ណា ​គ្រាន់តែ​ជា​ក្មេង​រើស​កូន​បាល់​ម្នាក់​ប៉ុណ្ណោះ ​តែ​លោក​​បាន​ក្លាយជា​ជន​កំពូល​របស់​កម្ពុជា​តែ​ម្នាក់​គត់ ​ដែល​បាន​ឈាន​ជើង​ចូលក្នុង​ព្រឹត្តិការណ៍ DEVIS CUP ដែលជា​ព្រឹត្តិការណ៍​ពិភពលោក។​

លោក ទេព រិទ្ធិវិទ្ធ បានបញ្ជាក់ថា "​​មិនមែន​មនុស្ស​គ្រប់រូប​ នរណា​ក៏​ចេះតែមាន​ទេពកោសល្យ ឬ​សមត្ថភាព​បែបនេះ​ទេ។​ អំណោយផល​ពី​ធម្មជាតិ គួបផ្សំ​នឹង​ចំណង់​ចំណូលចិត្ត ការព្យាយាម​ប្រកបដោយ​ជំនឿ​ចិត្ត​នោះ​ យើង​មានសង្ឃឹម​ច្រើន ក្នុងការ​ឈាន​​ទៅកាន់​ចំណុច​នៃ​ភាពជោគជ័យ"។​

​​លោក​ ទេព រិ​ទ្ធិ​វិ​ទ្ធ ​បាន​រំលឹក​ទៅដល់​ប្រវត្តិឪពុកលោ​កថា ​កាលនោះ​ គាត់​មិនមាន​សំណាង​​បានលេង​រ៉ាកែត​ល្អ​ ដូច​សព្វថ្ងៃនេះ​ទេ គឺ​លេងរ៉ាកែត​ឈើ​ប៉ុណ្ណោះ ​តែ​គាត់​បាន​​ឈានដល់​កំរិត​កំពូល​បាន​ ហើយ​មកទល់ពេលនេះ​ មិនទាន់មាន​នរណា​បាន​ឈាន​​ជើង​ចូល DEVIS CUP នៅឡើយ​ទេ។ ​លោក​និយាយថា ​ឪពុក​របស់លោក​សិល្បៈ​នៃ​ការលេង​របស់គាត់​ គឺ​ភាពទន់ភ្លន់​ការលេង​របៀប​នេះហើយ​ ដែល​ធ្វើ​ឲ្យ​គាត់​ទទួលបាន​ពាន​ជាច្រើន​នៅក្នុង​ការប្រកួត​នោះ។​

​ ​លោក រិ​ទ្ធិ​វិ​ទ្ធ ​បន្តថា ​កិត្តិ​ស័ព្ទ​របស់គាត់​ល្បីល្បាញ​ខ្លាំង ​ក្នុងការ​ប្រកួត​នៅ​ប្រទេស​បារាំង ​ដែលជា​កន្លែង​គាត់​ ទទួលបាន​ចំណាត់ថ្នាក់​មួយ​ ក្នុងចំណោម​កីឡាករ​ចំនូ​ន ១២ នាក់​ មិនតែប៉ុណ្ណោះ​លោក​ទទួលបាន​រហស្សនាម​មូ​យ​ថា Mr Soft Hand ដែល​មាន​ន័យថា​ ដៃ​ទន់ភ្លន់។​

​​លោក ទេព ឃុន​ណា​ កើត​នៅ​ឆ្នាំ១៩៣៦ និង​ទទួលមរណភាព​នៅឆ្នាំ១៩៩៥ គឺ​នៅ​ក្នុង​​វ័យ​ ៥៨ ឆ្នាំ នៅ​ប្រទេស​បារាំង។ ​សម្រាប់​ពេលនេះ ​កីឡាករ​ស្រករ​ក្រោយ​ម្នាក់​ គឺ​ប៊ុន កេ​ន្នី ​បាន​កសាង​សមត្ថភាព​ ហើយ​ឆ្នាំនេះ​ គេនឹង​បោះ​ជំ​ហ៊ាន​ចូលក្នុង​ព្រឹត្តិការណ៍ Devis-cup ហើយ​៕

 
នរណា​ខ្លះ​ជា​ស្ថាបនិក​អូឡាំពិក ?

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលជា​អ្នក​ បាន​ចំណាយពេល​ស្រាវជ្រាវ​ពី​រឿង​នេះ​បាន​ឲ្យ​ដឹងថា ​ប្រវត្តិ​នៃ​កីឡា​អូឡាំពិក​មាន​លក្ខណៈ​វែង​អន្លាយ​ខ្លាំងណាស់ ។​

​     ​បើតាម​ឯកសារ​នោះ​ថា ​តាមរយៈ​រឿងព្រេង​បូរាណ​កីឡា​អូឡាំពិក​គេ​ជឿថា​ បាន​បង្កើតឡើង​ដោយ​អាទិទេព​ដែលជា​ព្រះរាជបុត្រ​នៃ​សាសនា រ៉ូ​ម៉ាំង​ព្រះនាម Zeus ។ តាម​សិលាចារឹក និង ឯកសារ នានា​ដែល​គេ​រកឃើញ​នោះ​ថា ​ការប្រកួត​កីឡា​ អូឡាំពិក​លើក​ទី ១ ធ្វើឡើង​នៅ​ឆ្នាំ ៧៧៦ មុន​គ្រឹ​ស្ត​សករាជ ។​

​    ​កាលនោះ​ជា​បុ​រេ​សម័យ​ដែល​មនុស្ស​យើង​រស់នៅ​អាក្រាតកាយ​នៅឡើយ ។ ក្នុងការ​ប្រកួត​កីឡា​អូឡាំពិក​លើកដំបូង​ នោះ​កីឡាករ​រត់ប្រណាំង​ម្នាក់​ឈ្មោះ Coroebus ដែលជា​ចុងភៅ​ជនជាតិ  Elis បាន​ក្លាយជា​ជើងឯក​កីឡា​អូឡាំពិក​ ដំបូង​គេ​ដោយ​គាត់​ឈ្នះ​ក្នុង​ការរត់​ចម្ងាយ ១៩២​ម៉ែត្រ ។​តាំងពី​ពេលនោះ​មក​ការប្រកួត​កីឡា​អូឡាំពិក​បានធ្វើ​រៀងរាល់ ៤ឆ្នាំ​ម្ដង ។​

​    ​មកដល់​គ្រឹ​ស្ត​សករាជ ៣៩៣​ក្នុង​រជ្ជកាល​ព្រះ​ចៅ​អធិរាជ​ដែលជា​ជន​ជា​តិរ៉ូ​ម៉ាំង​ឈ្មោះ  Theodosius ទី​១ ​ដែល​ជា​ក្សត្រ​គោរព​យ៉ាង​ងប់​ង​ល់​ចំពោះ​គ្រឹ​ស្ត​សាសនា​នោះបាន​លុបបំបាត់​ លែង​ឲ្យ​មានការ​ប្រកួត​កីឡា​អូឡាំពិក​ដោយ​ព្រះ​អង្ក​លើក​ ហេតុផល​ថា ​ការប្រកួត​បែបនេះ​វា​ប៉ះពាល់​ដល់​ជំនឿ​គ្រឹ​ស្ត​សាសនា ។​

​    ​ប្រមាណ​ជាង ១.៥០០​ឆ្នាំ​មុននេះ​មាន​អភិជន​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ Pierre De Coubertin បាន​បង្កើត​ឲ្យ​មានការ​ប្រកួត​កីឡា​អូឡាំពិក​ឡើងវិញ ។ លោក Pierre De Coubertin ប្រសូត្រ​នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ​១៨៦៣ ។​ជាមួយនឹង​ការ​បំផុស​ឲ្យ​មានការ​ប្រកួត​កីឡា​អូឡាំពិក​ឡើងវិញ​នេះ​លោក Pierre មិនសូវ​ជា​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​ទេ ។​

​    ​ដោយសារ​ការ​ជំនះ​នោះ​នៅ​ឆ្នាំ​១៨៩០ ​លោក​ព្យាយាម​បង្កើតបាន​អង្គការ​កីឡា​មួយ​ដែលមាន​ឈ្មោះថា​ សមាគម​កីឡា​អត្តពលកម្ម ។ ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ១៨៩២ លោក​បាន​បំផុសគំនិត​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​អូឡាំពិក​ឡើងវិញ​ តាមរយៈ​សម័យប្រជុំ​ក្នុង​ថ្ងៃនោះ​តែម្ដង ។ តាមរយៈ​អង្គប្រជុំ​ក្រោម​ការផ្ដួចផ្ដើម​របស់លោក Pierre De Coubertin នេះ​ ហើយ​ដែល​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​សម័យ​ទំនើប​បាន​បង្កើតឡើង​ដែលមាន ​អក្សរ​កាត់ IOC (International Olympic Committee) ។​

​    ​ភាសា​បារាំង ជា​ភាសាផ្លូវការ​របស់​អូឡាំពិក រួមទាំង​នៅក្នុង​អត្ថបទ​នៃ​ធម្មនុញ្ញ​អូឡាំពិក​ផង ។ ចំពោះ​ភាសា​អង់គ្លេស​ គេ​ចាត់ទុកថា​ ជា​ភាសា​សម្រាប់​ប្រើប្រាស់​ធម្មតា​ប៉ុណ្ណោះ ។ ទីស្នាក់ការ​ដំបូង​របស់ IOC​ តាំងនៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ តែ​ចាប់ពី​ថ្ងៃទី​១០ មេសា ​ឆ្នាំ​១៩១៥ ​បាន​យកមក​តាំងនៅ​ទីក្រុង Lausanne ប្រទេស​ស្វី​ស​វិញ ។​
​    ​ជាមួយនឹង ការបង្កើតបាន​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ​នេះ​បណ្ដា​ស្ថាបនិក​ដែល​ ចូលរួម​នោះបាន​កំណត់​នូវ​ ទស្សនៈវិជ្ជា​របស់ខ្លួន​ថា ​ជា​អង្គការក្រៅរដ្ឋាភិបាល​មួយ​ដែល​ធ្វើ​សកម្ម​ភាពមិន​សំដៅ​រកប្រាក់​ចំណេញ តែ​ធ្វើ​សកម្មភាព​ដើម្បី​ រួមចំណែក​ធ្វើ​ឲ្យកាន់តែប្រសើរ នៃសន្តិភាពសម្រាប់មនុស្សជាតិជម្រុញយុវជនលើពិភពលោក ឲ្យចូលចិត្ត​លេង​កីឡា​ដោយ​ មិន​ប្រកាន់​និន្នាការ​នយោបាយ ពណ៌​សម្បុរ ពូជសាសន៍ កត្តា​សំខាន់​ គឺ​លេង​កីឡា​ដើម្បី​មិត្តភាព សាមគ្គីភាព សុខុមាលភាព​ ជាពិសេស​លេង​ដោយ​យុត្តិធម៌ ( Fair-Play) ។​

​    ​+​កង​ទាំង ៥ របស់​អូឡាំពិក​
​     ​កង​ទាំង ៥ របស់​អូឡាំពិក​រចនា​ឡើង​ដោយ​លោក Pierre De Coubertin នៅក្នុង​ឆ្នាំ ១៩១២ ។​ អត្ថន័យ​ របស់​កង​ដែលមាន ៥ ពណ៌​ផ្សេងគ្នា​នេះ ​គឺជា​តំណាង​ឲ្យ​ទ្វីប​ទាំង ៥ ក្នុង​ពិភពលោក និង តំណាង​ឲ្យ​ពណ៌​សម្បុរ​ទាំង ៥ នៃ​មនុស្ស​ក្នុង​លោក ។ កង​អូឡាំពិក​នោះ​ត្រូវបាន​ទទួលស្គាល់​ជា​សាកល​រហូតដល់​សព្វថ្ងៃ ។​

​    ​+​ភ្លើង​គប់​អូឡាំពិក​(Olympic Torch)
​ភ្លើង​គប់​អូឡាំពិក​ជា​និមិត្ត​សញ្ញា​មួយ​ដែលមាន​សារសំខាន់​ដែលមាន​ អត្ថន័យ​បញ្ជាក់​ពី​ការវិលត្រឡប់​ទៅកាន់​យុគ​សម័យ អូឡាំពិក​បូរាណ​នៃ​ប្រទេស​ក្រិច ។​

​    ​អូឡាំពិក​សម័យទំនើប​បាន​ប្រារព្ធ​ធ្វើ​ឡើងជា​លើកដំបូង​ក្នុង​ខ​ណៈដែល​ សង្គ្រាម​កំពុងតែ​កើតមាន​នៅក្នុង​ប្រទេស​ក្រិច​ ហើយ​កីឡា​អូឡាំពិក​នេះ​ធ្វើឡើង​ក្នុង​បំណង​ឧទ្ទិស​ឲ្យ​មាន​ការផ្អាក​ សង្គ្រាម​ក្នុងអម្លុងពេល​ប្រកួត​កីឡា ។ ​អណ្ដាត​គប់​ដែល​គេ​អុជ​ឲ្យ​ឆេះ​រហូត​ក្នុងអម្លុងពេល​នៃ​ការប្រកួត​កីឡា​នោះ ​គឺជា​សញ្ញា​បញ្ជាក់​ពី​ភាពត្រឹមត្រូវ យុត្តិធម៌ និង សន្តិភាព ។​

​     ​សព្វថ្ងៃនេះ​ភ្លើង​គប់​ត្រូវបាន​គេ​អុជ​នៅលើ​កំពូលភ្នំ​អូ​ឡាំ​ព្យា​ដ​នៃ​ ប្រទេស​ក្រិច ។ ​អ្នក​ដែល​ចូលរួម​អុជ​ភ្លើង​គប់​នោះ​សុទ្ធ​តែ​គ្រង​សំលៀកបំពាក់​ពណ៌ ស ដែលជា​តំណាង​ឲ្យ​ភាព​សច្ចៈ បរិសុទ្ធ ហើយ​ភ្លើង​នោះគេ​ប្រើ​កញ្ចក់​បញ្ចាំង​ដោយផ្ទាល់​ទៅ​នឹង​ព្រះអាទិត្យ ដើម្បី​អុជ​ចន្លុះ​ដោយ​គេ​ជឿថា​ ភ្លើង​ដែល​គេ​បានទទួល​មក​នោះ​ គឺ​ព្រះ​អា​ទិ​ទេព​ប្រទាន​ឲ្យ ។​

​    ​រៀង​រាល់ពេល​ប្រកួត​កីឡា​អូឡាំពិក​ភ្លើង​គប់​ត្រូវបាន​គេ​កាន់​រត់​ តាំងពី​ប្រទេស​ក្រិច​រហូតដល់​កន្លែង​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​កីឡា​ អូឡាំពិក​បន្ទាប់មក​ភ្លើង​នោះ​ត្រូវគេ​តម្កល់​ទីនោះ ​រហូត​ការប្រកួត​កីឡា​អូឡាំពិក​ត្រូវបាន​បញ្ចប់ ។​

​    ​+​បញ្ចប់សង្គ្រាម​តា​មរយៈ​វេទិកា​អូឡាំពិក​
​     ​នេះ​ជា​ទស្សនៈ​វិជ្ជាដ៏​សំខាន់​មួយ​របស់​អូឡាំពិក​ដែល​បាន​បង្កើតឡើង​ ក្នុងសម័យ​កាល​ក្រិច​បូរាណ នា​សតវត្សរ៍​ទី​១៩ មុន​គ្រឹ​ស្ដ​សករាជ ។ កាលនោះ​ទោះបីជា​ក្នុងពេល​មាន​សង្គ្រាម​ក៏ដោយ​ប្រសិនបើ​មានការ​ប្រកួត​កីឡា​ អូឡាំពិក​នោះ ​រាជា​ជំនាន់​ នោះបាន​ឯកភាពគ្នា​ឡាយព្រះហស្ថលេខា​ផ្អាក​ស​ង្ក្រា​ម ឬ បញ្ចប់​ស​ង្ក្រា​ម​ទាំងស្រុង​ក៏មាន​ដែរ ​នៅ​អម្លុងពេល​មានការ​ប្រកួត​កីឡា ។ ជាមួយគ្នានេះ​ប្រជាជន​ទាំងអស់​អាច​នាំគ្នា​ទៅ​ទស្សនាការ​ប្រកួត​ទាំង​ទៅ​ ទាំង​មក ​ដោយ​គ្មាន​បញ្ហា​ទាល់​ចប់​ការប្រកួត​ ទើប​សង្គ្រាម​ត្រូវ​ប្រកាស​ជាថ្មី ឬ ក៏​បញ្ឈប់​តែម្ដង​ក៏មាន​ដែរ ។ ទង្វើ​បែបនេះ​គេ​ហៅថា Truce ឬ Olympic Truce ដែលមាន​និមិត្ត​សញ្ញា​ដោយ​សត្វ​ព្រាប​នៅ​ខាងក្រោម​ភ្លើង​គប់​របស់​អូឡាំពិក​ បូរាណ ។​
​    ​
និមិត្ត​សញ្ញា​នេះ​តំណាង​ឲ្យ​ការកសាង​ពិភពលោក​មួយ​ ពោរពេញ​ដោយ​សន្តិភាព និង ភាពល្អប្រសើរ​តាមរយៈ​វេទិកា​ កីឡា និង ការបញ្ចៀស​ពិភព​លោក​ឲ្យ​គេច​ផុតពី​ភាព​ញាំញី​ដោយ​សង្គ្រាម ។​

​    ​សមាជិក​អូឡាំពិក​(Member)
​     ​នៅ​ឆ្នាំ​១៨៩៤ IOC មាន​សមាជិក​តែ​ចំនួន ១៥ ប្រទេស​ប៉ុណ្ណោះ តែ​ពេលនេះ​សមាជិក​បាន​កើន​ដល់​ចំនួន ២០៥ ប្រទេសហើយ ។ ក្នុងចំណោម​ចលនា​អូឡាំពិក​នៃ​ប្រទេស​នីមួយៗ​ត្រូវគោរព​តាមច្បាប់​ចំនួន ២៨ ​របស់​ធម្មនុញ្ញ​អូឡាំពិក​។​
​    ​សម្រាប់​ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក IOC ដំបូង​នៅ ថ្ងៃទី១៩​ មិថុនា ១៩៦១ ដែល​កាលនោះ​មាន​ឈ្មោះថា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ខ្មែរ ។ ​ដោយសា​រ សង្គ្រាម​កម្ពុជា​បាន​បាត់បង់​សមាជិកភាព​របស់ខ្លួន​ចាប់ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ​ ១៩៩២ ដោយ​ការព្យួរ​របស់ ​IOC ​តែម្ដង ។​

​    ​ថ្ងៃទី​១៥ មិថុនា ១៩៩២ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​បង្កើត​ឡើងវិញ និង បានការ​ទទួលស្គាល់​ពី​គណៈ​ក​ម្មា​ធិ​ការ​អូឡាំពិក​អន្តរជាតិ ​(IOC) ដែល​ស្ថិតនៅក្នុង​លំដាប់​ទី ១៩៦ ក្នុងចំណោម​សមាជិក​ទាំងអស់ ។​

​    ​+​ប្រធាន​អូឡាំពិក​
​     ​ប្រធាន​ដំបូង​គេ​ក្នុងសម័យ​អូឡាំពិក​ទំនើប​ គឺ​លោក Demetrius Vikelas ជា​ជនជាតិ​ក្រិច កាន់តំណែង​ពី​ឆ្នាំ​ ១៨៩៤ ​ដល់​ ១៨៩៦ ។ លោក​ Pierre De Coubertin ជា​ជនជាតិ​បារាំង​ដែលជា​ប្រធាន​ទី ២​ របស់​អូឡាំពិក​ពី​ឆ្នាំ​ ១៨៩៦ ដល់​ ១៩២៥ នោះ​ជា​អ្នករៀបចំ​ទស្សនៈ​ជា​សាកល​សម្រាប់​អូឡាំពិក ។ ការបោះ​ឆ្នាំ​ត​ជ្រើសរើស​ប្រធាន​អូឡាំពិក​ធ្វើ​ រៀងរាល់ ៤ ឆ្នាំ​ម្ដង ។ ប្រធាន​អូឡាំពិក​បន្ទាប់​ជា​ជនជាតិ​ប៊ែ​ល​ហ្ស៊ិ​ក ​គឺ​លោក Henir De Bailler Latour ពី​ឆ្នាំ​ ១៩២៥ ដល់ ១៩៤២​។​ប្រធាន​ទី ៤ គឺ​លោក J.Sigfrid Edstrom ជា​ជនជាតិ​ស៊ុយអែត​ពី​ឆ្នាំ ១៩៤៦ ដល់​១៩៥២​។​

​    ​ប្រធាន​ទី ៥ គឺ​លោក Avery Brundage ជា​ជនជាតិ​អាមេរិកកាំង​គាត់​កាន់ កាប់​តំណែង​ពី​ឆ្នាំ​១៩៥២ ដល់​ឆ្នាំ​ ១៩៧២ ។​ ប្រធាន​ទី ៦ គឺ​លោក Lord Killanin ជា​ជនជាតិ អៀរ​ឡង់ ដែល​កាន់តំណែង​ពី​ឆ្នាំ ១៩៧២ ដល់ ឆ្នាំ​ ១៩៨០ ។ ពី​ឆ្នាំ​១៩៨០ ដល់​ឆ្នាំ ២០០១ ប្រ​ធា​ន អូឡាំពិក​គឺ​លោក Juan Antonio Saarach ជា​ជនជាតិ​អេ​ស្ប៉ា​ញ​។​ ប្រ​ធាន​សព្វថ្ងៃនេះ​ដែល​ចាប់​កាន់តំណែង​បន្ត​មក​នោះ​គឺ​លោក Jacques Rogge ជា​ជនជាតិ ប៉ែល​ហ្ស៊ិ​ក​សព្វថ្ងៃ​លោក​នៅ​ ជា​ប្រធាន​អូឡាំពិក​នៅឡើយ ។​

 
«ចាប់ផ្ដើមមុន1234567បន្ទាប់ចុងក្រោយ»

ទំព័រ​ទី 1 ​ទាំងអស់ 7 ទំព័រ
 
  • 1
  • 2
  • 3
  • 4
  • 5
  • 6

លោក​ប៉ែន ផាត​នឹង​បង្ហាញ​ពី​ប្រវត្តិ​តស៊ូ​ជាមួយ​កីឡា​របស់លោក​

​លោក​ប៉ែន ផាត ​អតីត​កីឡាករ​បាល់ទាត់​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​កាល​ទសវត្សរ៍​ឆ្នាំ​១៩៦០ និ...

.

ចាស់​តែ​នៅ​ស្រឡាញ់​ការប្រកួត​

ចាស់​តែ​នៅ​ស្រឡាញ់​ការប្រកួត​

  ​អ្នក​ប្រដាល់​ពេជ្រ អា​រុណ ​ក្លឹប​បង្ក្រាប​គ្រឿងញៀន​អាយុ​ច្រើន​ប​ន្តិ​ច​ហើយ ​តែ​គេ​...

.

កីឡា​ជើងចាស់​រំលឹក​រឿង​ដើម​

កីឡា​ជើងចាស់​រំលឹក​រឿង​ដើម​

  ​ការធ្វើ​កីឡា​ឲ្យ​ខ្លាំង​វា​ជាការ​លំបាក​មួយ ។ កីឡា​វា​ប្រៀបដូចជា​ការកសាង​ក​ង​ទ័ព​ម...

.

ហេតុអ្វី ​ក៏មាន​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់​ ទេព ឃុន​ណា?

ហេតុអ្វី ​ក៏មាន​ការប្រកួត​វាយ​កូន​បាល់​ពានរង្វាន់​ ទេព ឃុន​ណា?

រៀងរាល់ឆ្នាំ​ នៅ​ខែវិច្ឆិកា ​លោក ​ទេព រិ​ទ្ធិ​វិ​ទ្ធ ​អគ្គលេខាធិការ​សហព័ន្ធ​វាយ​កូន​បាល់​...

.

នរណា​ខ្លះ​ជា​ស្ថាបនិក​អូឡាំពិក ?

នរណា​ខ្លះ​ជា​ស្ថាបនិក​អូឡាំពិក ?

​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែលជា​អ្នក​ បាន​...

.

ពី​ក្មេង​រើស​បាល់​ក្លាយ​ជា​គ្រូធំ​

ពី​ក្មេង​រើស​បាល់​ក្លាយ​ជា​គ្រូធំ​

​អតីតកាល​របស់​គាត់​ជា​ក្មេង​រើស​កូន​បាល់​ម្នាក់​ដែល​ជារឿយៗ​ត្រូវ​គេ​វាយ​ ធ្វើបាប​តែ​ពេលនេ...

.

កីឡាការិនី​ហែល​ទឹក​ដ៏​ល្បីល្បាញ​អ្នកស្រី​ឈួន គុន

កីឡាការិនី​ហែល​ទឹក​ដ៏​ល្បីល្បាញ​អ្នកស្រី​ឈួន គុន

កាលពី​ទសវត្សរ៍ ៦០ និង​ដើម​ទសវត្សរ៍ ៧០ កីឡាការិនី​ឈួន គុន មានឈ្មោះ​បោះ​សម្លេង​ខ្លាំងណាស់​ត...

.

លោក​ចាយ គឹម​សាន អ្នកលេង DECATHLON ដែល​គ្មាន​អ្នក​បន្តវេន​

លោក​ចាយ គឹម​សាន អ្នកលេង DECATHLON ដែល​គ្មាន​អ្នក​បន្តវេន​

ជា​អ្នក​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសារ Decathlon កាល Sea games ឆ្នាំ​១៩៧១ នៅ​ម៉ាឡេស៊...

.

អតីត​ខ្លា​ញី​បាល់ទះ​របស់​កម្ពុជា​

អតីត​ខ្លា​ញី​បាល់ទះ​របស់​កម្ពុជា​

ឥឡូវនេះ​គាត់​មាន​អាយុ ៧០ ឆ្នាំ​ហើយ ។ អតីតកាល​របស់គាត់​រុងរឿង​ណាស់​ព្រោះ​គាត់​ជា​អ្នក​លេង​...

.

ពី​អ្នក​វ៉ៃ តេ​ក្វាន់​ដូ មកជា​អ្នកជំនួញ​

ពី​អ្នក​វ៉ៃ តេ​ក្វាន់​ដូ មកជា​អ្នកជំនួញ​

គេ​នៅ​ចាំបាន​ថា​កាលពី​ឆ្នាំ ២០០១ កីឡាករ​តេ​ក្វាន់​ដូ​កម្ពុជា​ដែល​ដណ្ដើមបាន​មេដាយ​ពី sea ...

.

​លោក​ប៊ូ វី​ឡុង គ្រូ​កីឡា​ជើងចាស់​

​លោក​ប៊ូ វី​ឡុង គ្រូ​កីឡា​ជើងចាស់​

គាត់​ចូលនិវត្តន៍​ហើយ​តែ​គាត់​មិនបាន​បោះបង់ចោល​ទាំងស្រុង នូវ​សកម្ម​ក្នុង​វិស័យ​កីឡា​របស់លោ...

.

ឡុង​សុ​ភី​ចង់​ក្លាយជា​គ្រូបង្វឹក​ទៅ​ថ្ងៃ​អនាគត​!

 ឡុង​សុ​ភី​ចង់​ក្លាយជា​គ្រូបង្វឹក​ទៅ​ថ្ងៃ​អនាគត​!

ម្ចាស់​ជើងឯក​ខ្សែក្រវាត់​ខេ​ស៊ី​មែន​ដើមឆ្នាំ​២០១០ អ្នក​ប្រដាល់​ឡុង សុ​ភី ដែលជា​គូ​ឯក​ជក់ចិ...

.

លោក​ឆោម ឆា​រី គ្រូ​ប្រដាល់​ជម្រើសជាតិ​ដ៍​ចាស់វស្សា​

លោក​ឆោម ឆា​រី គ្រូ​ប្រដាល់​ជម្រើសជាតិ​ដ៍​ចាស់វស្សា​

ជា​អ្នក​ស្នេហា​កីឡាប្រដាល់​ដ៏​ងប់ងុល​មួយរូប​នោះ​លោក​ឆោម ឆា​រី ចាប់ផ្ដើម​ហ្វឹកហាត់​ប្រដាល់​...

.

​ឈឿង ពុទ្ធា​រី​ម កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម​នៅ​កម្ពុជា​

​ឈឿង ពុទ្ធា​រី​ម កីឡាការិនី​តេ​ក្វាន់​ដូ​ឆ្នើម​នៅ​កម្ពុជា​

កញ្ញា ឈឿង ពុទ្ធា​រី​ម ក្នុងពេល​ធម្មតា​នាង​ជា​មន្ត្រីប៉ូលិស​មួយរូប​នៃ​នាយកដ្ឋានអង្គរក្ស​ក្...

.

​អាំង សំអាត

​អាំង សំអាត

- អាយុ​: ១៩​ឆ្នាំ - កំពស់​: ១៦០​ស​.​ម - ទំងន់​: ៥១​គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ២១​ដង ឈ...

.

​អ៊ុំ ពិសិដ្ឋ​

​អ៊ុំ ពិសិដ្ឋ​

- អាយុ :២៣​ឆ្នាំ - កំពស់​: ១៦៨​ស​.​ម​- ទំងន់​: ៦៥​គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ៣៥​ដង ឈ្...

.

​ឱម សំរេច

​ឱម សំរេច

- អាយុ​: ១៨ ឆ្នាំ - កំពស់​: ១៦៣ ស​.​ម - ទំងន់​: ៥៧ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ១០ ដង ឈ...

.

​សូ​យ សុផាត

​សូ​យ សុផាត

- អាយុ :២០​ឆ្នាំ​- កំពស់​: ១៦៦ - ទំងន់​: ៥៧- ធ្លាប់​ប្រកួត​: ចំនួន ២២ ដង ឈ្នះ ១៣​ដង ស្មើ ០...

.

​ស៊ីន សល់​

​ស៊ីន សល់​

- អាយុ​: ២១ ឆ្នាំ - កំពស់​: ១៨០ ស​.​ម - ទំងន់​: ៦៤ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ២០ ដង ឈ...

.

​សន វិ​រៈ

​សន វិ​រៈ

- អាយុ​: ២២ ឆ្នាំ​- កំពស់​: ១៦៨ ស​.​ម​- ទំងន់​: ៦០ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ២១ ដង ឈ...

.

​វ៉ាន់ ចាន់​វេត

​វ៉ាន់ ចាន់​វេត

- អាយុ​: ២៤ ឆ្នាំ - កំពស់​: ១៧០ ស​.​ម​- ទំងន់​: ៦៣ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ៣៥ ដង ឈ...

.

​មាស សារិទ្ធ​

​មាស សារិទ្ធ​

- អាយុ​: ២៣​ឆ្នាំ - កំពស់​: ១៧៥​ស​.​ម - ទំងន់​: ៦៧​គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ២៥​ដង ឈ...

.

​ម៉ន វិ​រៈ

​ម៉ន វិ​រៈ

- អាយុ​: ១៧​ឆ្នាំ - កំពស់​: ១៦៣​ស​.​ម - ទំងន់​: ៥១​គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ២៥​ដង ឈ...

.

​ភេ​ឌី មន​និមល​

- អាយុ​: ១៨​ឆ្នាំ - កំពស់​: ១៦៣​ស​.​ម​- ទំងន់​: ៤៨​គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ០៣​ដង ឈ...

.

​ព្រី ស៊ី​ឡែ​ន​

​ព្រី ស៊ី​ឡែ​ន​

- អាយុ​: ២៤ ឆ្នាំ - កំពស់​: ១៧០ ស​.​ម​- ទំងន់​: ៦៤ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ១៩ ដង ឈ...

.

​ពុធ ហុច

​ពុធ ហុច

- អាយុ​: ១៩ ឆ្នាំ - កំពស់​: ១៦៥ ស​.​ម - ទំងន់​: ៦៣ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ៣៣ ដង ឈ...

.

​ផេង ណា​រុន​

​ផេង ណា​រុន​

- អាយុ​: ២៣ ឆ្នាំ​- កំពស់​: ១៦៦​ស​.​ម - ទំងន់​: ៥៧ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ៦៣ ដង ឈ...

.

​ឈាន ហុង

​ឈាន ហុង

- អាយុ​: ១៨​ឆ្នាំ - កំពស់​: ១៦៨​ស​.​ម - ទំងន់​: ៥៧ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ១៥​ដង ឈ...

.

​ចៅ ផល​ឌឿ

​ចៅ ផល​ឌឿ

- អាយុ​: ២១​ឆ្នាំ - កំពស់​: ១៦៣​ស​.​ម - ទំងន់​: ៦៥ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ៣៨​ដង ឈ...

.

​គួ​ក គីន

​គួ​ក គីន

- អាយុ​: ១៨​ឆ្នាំ - កំពស់​: ១៧០​ស​.​ម - ទំងន់​: ៦០ គ​.​ក្រ​- ធ្លាប់​ប្រកួត​: ចំនួន ០៨ ដង ឈ...

.

​ហែម ថុន​វិ​ទិនី អ្នក​ហែល​ទឹក​ឆ្នើម​នៅ​ស្រុក​ខ្មែរ​

​ហែម ថុន​វិ​ទិនី អ្នក​ហែល​ទឹក​ឆ្នើម​នៅ​ស្រុក​ខ្មែរ​

នាង​កើត​ក្នុង​ត្រកូល​អ្នក​ហែល​ទឹក ។ លោក ហែម ថុន ដែលជា​អ្នក​ហែល​ទឹក​ជើងចាស់​នោះ មិន​ត្រឹម​ធ...

.

កីឡាករ បឺត សំខាន់

កីឡាករ បឺត សំខាន់

[ឈ្មោះ] បឺត សំខាន់ [រហស្សនាម] [កំណើត] [ទី​​កំណើត] [ឋានៈ] កីឡាករ (ប្រដាល់​ក្បាច់​គុន​ខ្មែរ...

.